CamNews

ទូរស័ព្ទ 

Lenovo K4 Note ទើបតែបង្ហាញខ្លួន ពេលនេះក្រុមហ៊ុនបញ្ចេញ K5 Note សំបកលោហធាតុ តម្លៃថោកមួយទៀតហើយ

កាលពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៦ កន្លងទៅនេះ Lenovo បានធ្វើការបង្ហាញណែនាំ K4 Note ហើយ នៅថ្ងៃទី ២៦ ខែ មករា​ នេះ ក្រុមហ៊ុនបានបន្តធ្វើការបង្ហាញណែនាំស្មាតហ្វូន K5 Note ជាមួយនឹងឈីប ដំណើរការខ្លាំងជាងមុន។


ស្មាតហ្វូន K5 Note មានការអាប់ឌេតប្រសើរជាងមុនច្រើន រួមមាន៖ សំបកទាំងមូលធ្វើពីលោហធាតុ អាលុយមីញ៉ូម, បំពាក់នូវឈីប MediaTek Helio P10 ជំនួសឲ្យឈីប MediaTek ចាស់, 4G Cat 6 លឿនជាងមុន និងថាមពលថ្ម 3500 mAh ក៏ខ្លាំងជាងមុនដែរ។ គួរឲ្យសោកស្តាយទំហំ RAM បាន បន្ថយពី 3 GB មកនៅត្រឹមតែ 2 GB វិញ។ ស្មាតហ្វូននេះមានអង្គផ្ទុកទិន្នន័យ 16 GB អាចបន្ថែមមេម៉ូរី ក្រៅបានតាមរយះកាត microSD។ 

K5 Note នឹងត្រូវបានបញ្ចេញដាក់លក់នៅប្រទេសចិនមុនគេ ជាមួួយនឹងតម្លៃលក់ប្រហែល ១៦៧ ដុល្លារ។ បើនិយាយពីរូបរាងខាងក្រៅវិញ K5 Note ត្រូវបានក្រុមហ៊ុនរចនាម៉ូតរាងជ្រុងៗជាង K4 Note ហើយតួសំបកទាំងមូលធ្វើពីលោហធាតុ និងមាន Sensor ស្គែនក្រយៅដៃ នៅផ្នែកខាងក្រោយផងដែរ។


ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិលំអិតរបស់ Lenovo K5 Note:

  • ប្រព័ន្ធប្រតិបត្តិការ: Android 5.1
  • Chip ដំណើរការ: MediaTek Helio P10, 8 Core 1.8 GHz, Mali-T860 MP2
  • អេក្រង់: IPS 5.5" Full-HD
  • RAM: 2 GB
  • អង្គផ្ទុកទិន្នន័យ: 16 GB
  • មេម៉ូរីក្រៅ: microSD
  • Network: 4G Cat 6
  • SIM: 2 nano
  • កាមេរ៉ាក្រោយ: 13 MP
  • កាមេរ៉ាមុខ: 8 MP
  • ខ្នាតវិមាត្រ: 152 x 75,7 x 8,49 mm
  • ថាមពលថ្ម: Li-Po 3500 mAh

 

- អានអត្ថបទ៖ រោងចក្រផលិត iPhone ដ៏ធំជាងគេ ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- អានអត្ថបទ៖ មានដឹងទេថា ទូខោអាវរបស់ CEO Facebook មានសភាពដូចម្តេច? ខោអាវប៉ុន្មាន ម៉ូតម៉ាក?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Tinhte


Tags: Lenovo K5 Note Smartphone Hightech