ក្រុមអ្នកឯកទេសផ្នែកជីវវិទ្យា បង្កើតបានថ្នាំគ្រាប់មួយប្រភេទ មានឈ្មោះថា Obalon មានប្រសិទ្ធិភាពជួយបញ្ចុះទម្ងន់បានយ៉ាងលឿន និងសាមញ្ញ។ Obalon នឹងប៉ោងឡើងដូចទៅនឹងប៉ោងប៉ោង នៅពេលត្រូវបានលេបចូលក្នុងក្រពះ ធ្វើឱ្យមានអារម្មណ៍ថាឆ្អែត។
មិនដូចទៅនឹងវិធីសាស្ដ្រព្យាបាលជម្ងឺធាត់ដទៃ ថ្នាំ Obalon មិនចាំបាច់វះកាត់ ជំនួសមកវិញ វិធី
សាស្ដ្រនេះ ចំណាយពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ។ អ្នកជម្ងឺ គ្រាន់តែលេបថ្នាំដែលមានទំហំ និង
រូបរាង ស្រដៀងនឹងគ្រាប់ថ្នាំវីតាមីនប្រភេទធំដូច្នោះដែរ។
គ្រាប់ថ្នាំនេះ មានភ្ជាប់ប៉ោងប៉ោងដែលមានកូនទូយោមួយ។ នៅពេលគ្រាប់ថ្នាំនេះ ប៉ះដល់ក្រពះ កូនបាល់នឹងត្រូវបានបូមខ្យល់ឱ្យប៉ោងធំឡើង ប៉ុនផ្លែប៉ោម។ ក្រោយមក បន្ទាប់ពីថ្នាំគ្រាប់នេះ
បានរលាយ កូនទូយោនោះក៏នឹងត្រូវបានគេយកចេញ។
ប៉ោងប៉ោងនេះនឹងនៅក្នុងក្រពះរបស់អ្នកជម្ងឺធាត់ បង្កើតបានជាអារម្មណ៍ឆ្អែត តាមរយៈនេះ អ្នក ជម្ងឺនឹងមិនសូវឃ្លានអាហារ និងញ៉ាំអាហារតិចជាងមុន។
អ្នកជម្ងឺនឹងត្រូវឱ្យលេបគ្រាប់ថ្នាំទីពីរ ក្រោយរយៈពេល ៣០ថ្ងៃ នៃការលេបលើកដំបូង។ គ្រាប់ថ្នាំ
ទីបី នឹងត្រូវប្រើប្រាស់ក្រោយលើកទីពីរ ប្រហែលជា ៦០ថ្ងៃ យោងទៅលើការស្រកទម្ងន់ និង
អារម្មណ៍ ឆ្អែតរបស់អ្នកជម្ងឺ។
បញ្ចប់ដំណាក់កាលនៃការព្យាបាល (ប្រហែល ៣-៤ ខែ) ប៉ោងប៉ោងនឹងតូចមកវិញដោយខ្លួនឯង និងត្រូវបានយកចេញតាមមាត់ ដោយឧបករណ៍ពិសេស។
វិធីសាស្ដ្រព្យាបាលជម្ងឺធាត់ Obalon មានតម្លៃប្រហែលជា ២,៩៩៥ ផោន (ជាង ៤៩០០ ដុល្លារ)
សម្រាប់ ការព្យាបាលដែលប្រើប៉ោងប៉ោងចំនួន ២។ វិធីនេះត្រូវបានអនុវត្តនៅមន្ទីរពេទ្យឯកជន
មួយចំនួន នៅក្រុង London ប្រទេស អង់គ្លេស។
ការពិសោធរយៈពេលវែងនៅអង់គ្លេស និងអាមេរិក បានបង្ហាញថា អ្នកជម្ងឺធាត់ អាចស្រកទម្ងន់
ជាមធ្យមបាន ៧,៧គីឡូក្រាម ក្នុងរយៈពេល ១២សប្ដាហ៍។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធី៧យ៉ាង ជួយកែលំអស្ថានភាព ក្រោយបុណ្យ ចូលឆ្នាំចិន
ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ
ការចងចាំខ្សោយ ត្រូវដោះស្រាយបែបណា?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theguardian