CamNews

បច្ចេកវិទ្យា 

អគ្គនាយកផ្នែកសមិទ្ធិផលរបស់ Yahoo លាលែងតំណែង

គេហទំព័រ" យក្ស" ដែលទទួលបានការពេញនិយមមួយរយៈកាល, Yahoo បានបន្តធា្លក់ទៅ
ក្នុងវិបតិ្តយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុនមួយនេះបាន
លាលែងពីតំណែងចាកចេញពីក្រុមហ៊ុន។

ថ្នាក់ដឹកនាំរូបនោះគឺអគ្គនាយកផ្នែកសមិទ្ធិផល លោក Blake Irving, ដែលទើបតែដាក់ពាក្យ
លាចេញពីដំណែងកាលពីថ្ងៃទី ៨ ខែមេសា ម្សិលម៉ិញ។ បើតាមអ្នកវិភាគ មូលហេតុដែល
ធ្វើអោយលោក Irving សំរេចចិត្តដាក់ពាក្យលាលែងតំណែងនេះ គឺដោយសារតែកាលពីពីរ
ថ្ងៃមុន Yahoo បានធ្វើការប្រកាសថានឹងបញ្ឈប់បុគ្គលិកមានចំនួនឡើងរហូតដល់ ២០០០
នាក់ ដែលភាគច្រើននៅក្នុងចំណោមបុគ្គលិកទាំងនោះគឺសុទ្ធតែស្ថិតនៅក្រោមការទទួល
ខុសត្រូវរបស់លោក Irving ទាំងអស់។

Yahoo mất Giám đốc Sản phẩm, Thời trang Hi-tech, Yahoo mat giam doc, Yahoo, giam doc Yahoo tu chuc, Yahoo sa thai nhan vien, Giam doc Yahoo,

ប្រភពពត៌មានពី AllThingsD បានអោយដឹងថា អគ្គនាយករបស់ Yahoo បានទទួលយកនូវ
លិខិតលាលែងពីតំណែងរបស់លោក Irving និងបណ្តានិតិក្រមទាំងឡាយត្រូវបានអនុវត្តន៍
ភ្លាមៗផងដែរ។ សាម៉ីខ្លួនលោក Irving ក៏នឹងមិនមានវត្តមាននៅក្នុង Yahoo ទៀតដែរនៅក្នុង
សប្តាហ៍នេះ នៅពេលដែលសេចក្តីសំរេចបញ្ឈប់បុគ្គលិកត្រូវបានប្រកាសជាផ្លូវការ៕

ប្រភព៖ AllThingsD
ដោយ៖ រស្មី



Tags: technologyeletronicyahooceoBlake Irving