CamNews

ទូរស័ព្ទ 

Apple នឹងបញ្ចេញ iPhone 7s, 7s Plus និង iPhone 8 នៅឆ្នាំ ២០១៧?

កាលពីដើមខែនេះ អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities គឺលោក Ming-Chi Kuo បានឱ្យដឹងថា
Apple នឹងដាក់លក់ iPhone ចំនួនបីកំណែនៅក្នុងឆ្នាំ ២០១៧។ ក្នុងនោះនឹងមានម៉ូដែលលំដាប់ខ្ពស់
ដែលមានអេក្រង់ 5.8 inch មានឈ្មោះថា iPhone 8 ។ ម៉ូដែលលំដាប់ខ្ពស់នេះនឹងត្រូវបានបំពាក់
អេក្រង់ OLED រួមនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីជាការរំលឹកខួបទី១០ឆ្នាំនៃការបង្ហាញខ្លួនរបស់ iPhone។

អ្នកវិភាគម្នាក់របស់ក្រុមហ៊ុន Barclay បែរជាយល់ថា បើទោះមានអេក្រង់ 5.8 inch ប៉ុន្តែ ទំហំថាច់
ស្គ្រីនរបស់ iPhone 8 មានប្រហែលពី 5.1 ឬ 5.2 inch ប៉ុណ្ណោះ។

ថ្មីៗនេះដែរ លោក Ming-Chi Kuo បង្ហើបឱ្យដឹងថា Apple នឹងដាក់ឈ្មោះឱ្យម៉ូដែល iPhone អេក្រង់
4.7 inch និង 5.5 inch ដែលនឹងមានវត្តមានក្នុងទីផ្សារក្នុងឆ្នាំ ២០១៧ថា iPhone 7s និង 7s Plus។
ស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងនៅតែប្រើអេក្រង់ LCD។ អំពីរូបរាង iPhone 7s និង 7s Plus មាន
ភាពខុសប្លែកកំណែមុនបន្តិច។ ជំនួសឱ្យការប្រើស៊ុមអាលុយមីញូមដូចបច្ចុប្បន្ន ម៉ូដែល iPhone
ឆ្នាំ ២០១៧ នឹងប្រើប្រាស់ស៊ុមធ្វើអំពីកញ្ចក់។

iPhone ឆ្នាំ ២០១៧ ត្រូវបានគេព្យាករណ៍ថានឹងប្រើប្រាស់បច្ចេកវិទ្យាសាកថ្មដោយមិនបាច់ប្រើខ្សែ
និងល្បឿនលឿន។ លោក Ming-Chi Kuo ក៏បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Foxconn នឹងទទួល
ខុសត្រូវទាំងស្រុកក្នុងការផលិតអេក្រង់ OLED សម្រាប់ iPhone 8 ខណៈដែលក្រុមហ៊ុន Pegatron
នឹងផលិតឆ្នាំងសាកថ្មគ្មានខ្សែ។ ម៉ូដែល iPhone ឆ្នាំ ២០១៧ នឹងប្រើប្រូសេសឺរ A11។

លោក Ming-Chi Kuo និយាយថា “យើងខ្ញុំជឿថា បច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែ គឺជាមូល
ហេតុមួយ ធ្វើឱ្យ Apple ប្ដូរស៊ុមលោហធាតុទៅជាកញ្ចក់”។

ប៉ុន្តែ លោក Ming-Chi Kuo មិនគិតថា ស្មាតហ្វូនទាំងបីកំណែដែលនឹងបង្ហាញខ្លួននៅឆ្នាំ ២០១៧
គឺសុទ្ធតែបំពាក់បច្ចេកវិទ្យាសាកថ្មគ្មានខ្សែនោះទេ។ Ming-Chi Kuo ថ្លែងថា មានតែម៉ូដែលលំដាប់
ខ្ពស់ប៉ុណ្ណោះដែលនឹងបំពាក់បច្ចេកវិទ្យាសាកថ្មគ្មានខ្សែ ហើយឆ្នាំ ២០១៨ ទើប Apple បំពាក់មុខងារ
នេះដោយទូលំទូលាយ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Phone Arena


Tags: Ming-Chi Kuo iPhone 8