CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple បានរៀបចំ chip សំរាប់ iPhone 6, iPhone 7 និង iPhone 8 រួចហើយ

ក្នុងពេលដែល Chip A7 ត្រូវបានសន្មតថា នឹងបំពាក់ដល់ iPhone 5S, ពេលនេះមានព័ត៌មាន
ថា Apple កំពុងតែសហការជាមួយក្រុមហ៊ុនតៃវ៉ាន់ TSMC (Taiwan Semiconductor Manufac-
turing Company) ដើម្បីផលិតបណ្តា Chip A8, A9 និង A9X។

តាមប្រភពពីគេហទំព័របច្ចេកវិទ្យាតៃវ៉ាន់ DigiTimes, TSMC និងដៃគូសហការផ្គត់ផ្គង់សេវាកម្ម
រចនាម៉ូតរបស់ខ្លួនគឺ Global UniChip, បានមានកិច្ចសន្យាផលិត បណ្តា Chip ជំនាន់ថ្មីរបស់
Apple នៅលើដំណើរការ 20nm, 16nm និង 10nm ក្នុងរយះពេល ៣ ឆ្នាំ។

តាមប្រភពព័ត៌មានពី DigiTimes អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ Chip A8 នឹងត្រូវបានផលិត
នូវបរិមាណតិចមួយ នៅខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ។ នេះប្រហែលជា Apple មានគោល
បំណងចង់បន្ថែមនូវ ភាពកាន់តែខ្លាំងនៃ Chip ដល់ iPad 5។ Chip A8 ក៏អាចនឹងបំពាក់នៅលើ
បណ្តាឧបករណ៍ផ្សេងទៀតរបស់ Apple ដែលមិនទាន់បង្ហាញខ្លួននៅលើទីផ្សារ ដូចជា iPhone
ទំហំធំ រូបសណ្ឋាន Hardware ខ្ពស់ ដើម្បីប្រកួតប្រជែងជាមួយ Galaxy Note III ដែលអាចជា
iPhone 6 ជាដើម។

Chip A8 អាចនឹងត្រូវបានផលិតនៅក្នុងឆ្នាំនេះ ប៉ុន្តែបើតាមប្រភពពី DigiTimes បានឲ្យដឹងថា
សំរាប់ Chip A9 និង A9X នឹងមិនផលិតនៅក្នុងឆ្នាំនេះទេ គឺត្រូវរង់ចាំដល់ចុងត្រីមាសទី ៣ ឆ្នាំ
២០១៤៕

ដោយ៖ សិលា
ប្រភព៖ VReview

 

 

 


Tags: Apple chip for iPhone 6 iPhone 7 iPhone 8 hightech