ជាធម្មតាអ្នកប្រើប្រាស់ Facbook ទូទៅតែងតែប្រើប្រាស់នូវកម្មវិធីដែលមានស្រាប់នៅលើគេហទំព័រមួយនេះដើម្បីធ្វើការ Upload រូបភាពមួយចំនួនរបស់ខ្លួន។ ប៉ុន្តែការ Upload រូបភាពតាមកម្មវិធីនោះហាក់ដូចជាមានល្បឿនយឺតយ៉ាវបំផុត ដែលធ្វើអោយយើងចំណាយពេលវេលាច្រើន និងជូនកាលគឺធ្វើអោយកើតមានអារម្មណ៍ធុញទ្រាន់និងលែងចង់ធ្វើការ Upload ទៀតផង។ ដូច្នេះដើម្បីចៀសវាងពីបញ្ហាទាំងអស់នេះ នោះកម្មវិធី PixUploader នឹងអាចជួយដល់ប្រិយមិត្តបាន។ កម្មវិធីនេះនឹងធ្វើការប្រុងប្រៀបដោយស្វ័យប្រវត្តិក្នុងការ Upload នូវរូបភាពទាំងឡាយដែលប្រិយមត្តិទើបតែបានថតថ្មីៗ រឺមានរក្សាទុកនៅក្នុង"បណ្ណាល័យ" របស់ iOS នៅពេលដែលបើកដំណើរការកម្មវិធី PixUploader នេះឡើង។ ប្រិយមិត្តគ្រាន់តែចុចលើប៊ូតុង Upload នោះរូបភាពនឹងចាប់ផ្តើម Upload ចូលទៅក្នុងគេហទំព័រ Facebook ភា្លមៗ គឺមិនមែននៅអង្គុយចុចតាមដំណាក់កាលនីមួយៗដូចកម្មវិធីស្រាប់នៅលើទំព័រនោះឡើយ។ ប្រិយមិត្តក៏អាចធ្វើការរៀបចំនូវរូបភាពរបស់ខ្លួនផងដែរមុននឹងធ្វើការបង្ហោះឡើងនោះដូចជាការបន្ថែម រឺដករូបភាពដែលមិនចង់បង្ហោះ និងជ្រើសរើសអាល់ប៊ុមសំរាប់រូបភាពជាដើម។ PixUploader មានពីរកំណែ គឺកំណែគិតថ្លៃ និងឥតគិតថ្លៃ។ កំណែឥតគិតថ្លៃគឺអនុញ្ញាតអោយយើងអាចបង្ហោះរូបភាពបានត្រឹមតែ ៤ រូបភាពប៉ុណ្ណោះក្នុងមួយលើកៗ ចំណែកកំណែគិតថ្លែគឺអាចបង្ហោះបានចំនួន ៨ រូបភាពក្នុងមួយលើកនិងមានជំរើសជាច្រើនទៀតសំរាប់កំណែគិតថ្លៃនេះ។ ប្រិយមិត្តអាចទាញយកនូវកម្មវិធីដែលមានផ្តល់ជូនខាងក្រោមនេះ៖ PixUploader Lite (ឥតគិតថ្លៃ) PixUploader (តំលៃ ០,៩៩ ដុល្លាអាមេរិក) ប្រភព៖ iphonelife ដោយ៖ រស្មី
ជាងពាក់កណ្តាល (៥៥%) នៃអតិថិជននៅអាស៊ីប៉ាស៊ីហ្វិកជ្រើសរើសការទូទាត់ដោយដាក់ទូរស័ព្ទដៃប៉ះនៅកន្លែងបញ្ជរគិតប្រាក់ដំណោះស្រាយទទួលការបង់ប្រាក់ដោយ......
ឡូយមែន!ទើបដឹងថា សារដែលនិយមផ្ញើររាល់ថ្ងៃនឹង បង្កើតមកយូរដល់ថ្នាក់នេះ ហើយពាក្យដំបូងដែលគេផ្ញើរគឺបែបនោះ!!
ក្រុមហ៊ុន ISUZU បានកំពុងបន្តភាពជាអ្នកនាំមុខគេ និង ដឹកនាំ “ឆ្ពោះទៅមុខប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ដែលលោកនឹងតំណាងអោយរថយន្ត Isuzu D-Max Blue Powe
ត្រូវចាំយូរបន្តិចហើយ! IPad ស៊េរីថ្មីមិនអាចបង្ហាញវត្តមាន ពាក់កណ្តាលឆ្នាំ២០១៧នេះ បានទេ
ថ្មីៗនេះ តាមរយៈការសិក្សាស្រាវជ្រាវអស់ពេលជាង ២ ឆ្នាំ របស់សកលវិទ្យាល័យ University of Sydney...