ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ របស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យ ICT ដើម្បីដោះស្រាយចំពោះភាពងាយរងគ្រោះ នៅក្នុងបណ្តាញទូរស័ព្ទចល័ត ដែលបាននាំឲ្យមានការកើនឡើងចំនួននៃការ Hack នៅក្នុងព្រះរាជាណាចក្រយើង ។
លោក តាន់ សុភ័ក្រ អនុប្រធាននាយកដ្ឋានសន្តិសុខ ICT នៃក្រសួងទូរគមនាគមន៍បានថ្លែងនៅក្នុងកិច្ចប្រជុំមួយ ស្តីពីសុវត្ថិភាពនៅក្នុងវិស័យទូរគមនាគមន៍ ដោយធ្វើការលើកឡើងថា មានការកើនឡើងយ៉ាងសកម្មភាពនៃការ Hack នៅក្នុងប្រទេសកម្ពុជា ដោយមានជនរងគ្រោះជាច្រើន ដែលនៅក្នុងនោះក៏មានរាប់បញ្ចូលទាំង ក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ ដូចជា គេហទំព័រ និងហ្វេសប៊ុក ព្រមទាំងភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀត ។
លោកបានបន្ថែមទៀតថា ការវាយប្រហារនេះ ភាគច្រើនត្រូវបានបង្កើតឡើងសារតែខ្វះខាតប្រព័ន្ធសុវត្ថិភាព Signalling System No 7 ដែលហៅកាត់ថា (SS7) គឺជាបណ្តាញតភ្ជាប់ទូរស័ព្ទចល័តមួយ ទៅទូរស័ព្ទមួយទៀត ។ ភាពងាយរងគ្រោះនេះបានធ្វើឲ្យពួក Hacker ងាយក្នុងការស្តាប់លឺ នៅពេលដែលយើងធ្វើការហៅទូរស័ព្ទ និងតាមដានទីតាំងរបស់អ្នកប្រើទូរស័ព្ទដៃ ដោយគ្រាន់តែដឹងពីលេខទូរស័ព្ទរបស់ពួកគេប៉ុណ្ណោះ ។
លោក សុភ័ក្ត្រ បានអំពាវនាវឲ្យក្រុមហ៊ុនទូរគមនាគមន៍ពង្រឹងសុវត្ថិភាព ខណៈរដ្ឋមន្ត្រីក្រសួងការបរទេស លោក ខាន់ ចាន់មេតា បានស្នើសុំឲ្យមានការ សហការពីភាគីពាក់ព័ន្ធដទៃទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes