CamNews

ទូរស័ព្ទ 

Apple៖ iPhone 6S និង 6S Plus លក់អស់ ១៣​លាន​គ្រឿង ត្រឹម​រយៈ​ពេល ២ថ្ងៃ

អាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងជាផ្លូវការថា iPhone 6S និង 6S Plus លក់អស់ ១៣លានគ្រឿង នៅក្នុងរយៈពេល ៣ថ្ងៃដំបូង ដែលនេះជាកំណត់ត្រាថ្មីសម្រាប់ក្រុមហ៊ុន Apple នេះបើយោងតាមសេចក្ដីប្រកាសរបស់ Apple ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញ។

កាលពីឆ្នាំមុន ក្រុមហ៊ុន Apple លក់ iPhone 6 និង 6 Plus បានចំនួន ១០លានគ្រឿងនៅក្នុងរយៈពេល ២ថ្ងៃ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បានបញ្ជាក់ថា iPhone 6S មានការចាប់អារម្មណ៍ច្រើនជាងឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា iPhone 6S និង 6S Plus ត្រូវបានប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៥ ដោយភ្ជាប់មកនូវលក្ខណៈពិសេសថ្មីគឺបច្ចេកវិទ្យា 3D Touch និងកាមេរ៉ាមុខ ៥មេហ្គាភិចសែល និងក្រោយ ១២មេហ្គាភិចសែល៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Apple Tim Cook iPhone 6s iPhone 6s plus Ipad Pro Apple TV Smart TV