ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការស្រាវជ្រាវ SPIEGEL ទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអា
មេរិកបានអះអាងអោយដឹងថា ករណីលបលួចស្តាប់ទូរស័ព្ទ អធិការបតី Angela Merkel មិន
ត្រឹមតែជាគោលដៅតែមួយគត់នោះទេតែពួកគេបានប្រើស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុង
Berlin ជាស្ថានីយ៍ស្តាប់មួយផងដែរ ខណៈស្ថានទូតអាមេរិក រងការចោទប្រកាន់ថា បានប្រើ
ប្រាស់ស្ថានទូតរបស់ខ្លួននៅក្នុងក្រុងមួយនេះ ជាឈ្លបយកការណ៍ ។ ការរកឃើញមួយនេះ
បង្កអោយមានការគំរាមគំហែងដល់ទំនាក់ទំនងប្រទេសទាំងពីរ អាមេរិក អាល្លឺម៉ង់។
ភាពស្មុគស្មាញជុំវិញការលួចស្តាប់ទូរស័ព្ទ របស់លោកស្រីអេនជេឡា មឺកែល បានធ្លាក់កាន់
តែជ្រៅកាលពីថ្ងៃចន្ទ បន្ទាប់ពីការបដិសេធពី អាមេរិកថាប្រធានាធិបតីអាមេរិកលោកបារ៉ាក់
អូបាម៉ា មិនត្រូវបានគេជូនដំណឹងដោយផ្ទាល់ជាច្រើនឆ្នាំអំពីការឈ្លបយក ការណ៍តាមអេ
ឡិចត្រូនិកប្រឆាំងនឹងលោកស្រីអធិការបតីអាល្លឺម៉ង់រូបនេះ។
ខណៈគំនិតក្បត់គ្នាមួយរាលដាលទូទាំងរដ្ឋធានីអឺរ៉ុបជុំវិញការលួច ស៊ើបការណ៍រាល់សកម្ម
ភាព បានធ្វើប្រឆាំងនឹងបណ្តាមេដឹកនាំពិភពលោកនិងពលរដ្ឋសាមញ្ញ នោះ របាយការណ៍
ព័ត៌មានអាល្លឺម៉ង់ បាននិយាយថា ការលួចស្តាប់ការនិយាយទូរស័ព្ទរបស់លោកស្រី មឺកែល
អាចបានចាប់ផ្តើមតាំងពីឆ្នាំ២០០២។
កាសែត Bild am Sonntag បានស្រង់ប្រភពចារកម្មអាមេរិកជាច្រើនដូចបាននិយាយថា ប្រ
មុខទីភ្នាក់ងារសន្តិសុខជាតិ(NSA) លោកឧត្តមសេនីយ៍ Keith Alexander បានរាយការណ៍
សង្ខេបជូនលោកអូបាម៉ាស្តីពីប្រតិបត្តិការប្រឆាំងលោកស្រី មឺកែលនេះ ក្នុងឆ្នាំ២០១០។
កាសែតនោះ បានស្រង់សម្តីមន្ត្រីជាន់ខ្ពស់ NSA ម្នាក់ដូចបាន និយាយថា៖ «លោកអូបាម៉ា
មិនបានបញ្ឈប់ប្រតិបត្តិការនោះទេ ប៉ុន្តែថែមទាំងបានអនុញ្ញាតឲ្យបន្តប្រតិបត្តិការនោះ
ទៀត»។
រីឯកាសែតប្រចាំសប្តាហ៍ Der Spiegel បានរាយការណ៍ថា ឯកសារ NSA ដែលបែកធ្លាយ
បានបង្ហាញថា ការនិយាយតាមទូរស័ព្ទរបស់លោកស្រីមឺកែល ទំនងជាស្ថិតលើបញ្ជីនៃ
គោលដៅចារកម្មជាងមួយទសវត្សរ៍ ហើយក៏នៅតែស្ថិតក្រោមការឃ្លាំឈ្លប មើល ជាច្រើន
សប្តាហ៍មុនពេលលោកអូបាម៉ា បានធ្វើទស្សនកិច្ចក្រុងប៊ែរឡាំងក្នុងខែមិថុនា។
ប៉ុន្តែអ្នកនាំពាក្យ NSA លោកស្រី Vanee' Vines នៅក្នុងក្រុងវ៉ាស៊ីនតោន បានបដិសេធ
ដាច់ខាតចំពោះការអះអាងនោះ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ ចម្បាំងយោធា Ka-52
- ពស់ច្រើនជាង ១០០ ក្បាល ឆេះខ្លោច ងាប់ខ្ទេច ក្រោយមានគ្រោះអគ្គីភ័យ ឆាបឆេះ
- ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត
- ឌូបៃ ដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ធំជាងគេលើលោក