CamNews

បច្ចេកវិទ្យា 

Microsoft ប្រកាស Windows 8 ចំនួនបីកំណែ

[IMG]
ក្រុមហ៊ុន Microsoft កាលពីពេលថ្មីៗនេះទើបតែបានធ្វើការប្រកាសបង្ហាញនូវវត្តមានកំណែប្រព័ន្ធ
ប្រតិបត្តិការ Windows 8 ដែលនឹងត្រៀមចេញលក់នៅក្នុងទីផ្សារនាពេលខាងមុខនេះចំនួនបីកំណែ
ផ្សេងគ្នា ក្នុងនោះមានដូចជា Windows 8, Windows 8 Pro និង Windows 8 RT ។ កំណែ Windows 8
គឺសំរាប់បណ្តាម៉ាស៊ីនកុំព្យូទ័រដែលប្រើប្រាស់ Processor x86/64 ,Windows 8 Pro មានទិសដៅនាំ
មកជូនដល់បណ្តាអ្នកជំនួញ, បណ្តាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា ខណៈពេលដែលកំណែនេះត្រូវ
បានផ្តល់ជូននូវមុខងារជាច្រើនដូចជា encryption ,virtualization, គ្រប់គ្រងកុំព្យូទ័រនិងតំណភ្ជាប់
Domain ...ជាដើម។ Windows Media Center នឹងត្រូវបានផ្តល់ជូនប្រៀបបាននឹងកញ្ចប់ដោយឡែក
មួយសំរាប់កំណែ Pro ផងដែរ។ រីឯ Windows RT (កន្លងមកមានឈ្មោះថា Windows on ARM) នឹង
ត្រូវបានធ្វើការដំឡើងរួចជាស្រេចនៅលើបណ្តាកុំព្យូទ័រឯកជន (PC) និងឧបករណ៍ Tablet ដែល
ដំណើរការដោយ Processor ARM ។ Windows RT នេះក៏នឹងត្រូវបានបំពាក់នូវបណ្តាកំណែដែល
ផ្តល់អត្ថប្រយោជន៍សំរាប់អេក្រង់ជា Touch screen របស់ Word, Excel, PowerPoint, និង OneNote
ទៀតផង។

នៅក្នុងកំណែ Windows 8 អ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរភាសាបានយ៉ាងងាយនិងរហ័សដោយ
មិនចាំបាច់ Reboot ម៉ាស៊ីនឡើយ។ នៅក្នុងប្រទេសចិន និងនៅក្នុងទីផ្សារថ្មីៗមួយចំនួន, Microsoft
គ្រាន់តែដំឡើងជូនរួចជាស្រេចនូវភាសាតំបន់នោះតែប៉ុណ្ណោះគឺមិនមានជំរើសសំរាប់កែប្រែឡើយ។
កំណែ Windows RT នឹងផ្តល់ជូននូវកម្មវិធីដំណើរការថ្មី (Windows Runtime, រឺក៏ WinRT) ដែលក្រុម
ហ៊ុននឹងធ្វើការឧទ្ទេសនាមនៅក្នុងខែកញ្ញាខាងមុខនេះ នឹងបើកអោយកាន់តែមានភាពទូលំទូលាយ
នូវប្រព័ន្ធ "ដែលផ្អែកលើ Cloud , អេក្រង់ Touch Screen និងតំណភ្ជាប់ជាមួយ web"។

ចំពោះអតិថិជនជាអ្នកជំនួញវិញ Microsoft នឹងធ្វើការផ្តល់ជួនពួកគេនូវកំណែ Windows 8 ដ៏ពិសេស
មួយដែលមានភាពប្រសើរបំផុតសំរាប់កិច្ចសន្យាព្រមព្រៀង Software Assurance (ជាសេវាកម្មមួយ
សំរាប់បណ្តាស្ថាប័ន ,អង្គភាព ដែល Microsoft ជាអ្នកទទួលខុសត្រូវដោយផ្ទាល់, ធ្វើការផ្តល់ជូនផ្នែក
បច្ចេកទេសសំរាប់បណ្តាកម្មវិធី Software របស់ខ្លួនក្នុងរយៈពេលមួយយូរបំផុត)។ កំណែ Windows 8
Enterprise នឹងមានទាំងអស់នូវមុខងាររបស់ Windows 8 Pro, រួមទាំងមុខងារជំនាញពិសេសសំរាប់
ធ្វើការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រនៅក្នុងក្រុមហ៊ុនទៀតផង។

អំពីលទ្ធភាពធ្វើការ Upgrade វិញ អ្នកប្រើប្រាស់ Windows 7 Starter, Home Basic, Home Premium,
Professional, Ultimate នឹងអាចធ្វើការ Upgrade ឡើងទៅកាន់ Windows 8 និង Windows 8 Pro ។
ដោយឡែកកំណែ Windows 8 RT គឺមិនអនុញ្ញាតអោយធ្វើការ Upgrade ចេញពីកំណែណាមួយនៃ
Windows 7 នោះឡើយ និងថែមទាំងមិនអាចធ្វើការដំឡើងនៅលើម៉ាស៊ីនកុំព្យូទ័រដែលប្រើប្រាស់
Processor x86/64 ទៀតផង។ ចំពោះពត៌មានលំអិតបន្ថែម សួមលោកអ្នកចូលទៅកាន់ប្រភពដែល
ផ្តល់ជូនខាងក្រោមនេះ៕
ប្រភព៖ Microsoft
ដោយ៖  រស្មី

Tags: technologyelectronicmicrosoftwindowswindows 8Windows 8 ProWindows 8 Enterprise