បន្ទាប់ពីត្រូវបានដាក់លក់ ក្រុមអ្នកលេងបច្ចេកវិទ្យា បាននាំយកស្មាតហ្វូនថ្មីរបស់ Apple មកធ្វើ
ការពិសោធដើម្បីឱ្យដឹងអំពីភាពរឹងមាំ ដោយវិធីមិនធម្មតា។
នៅក្នុងវីដេអូនេះ បានបង្ហាញថា ក្រុម HaerteTest បានប្រើប្រាស់ iPhone 7 ដែលទើបនឹងបើក
ពីប្រអប់ មកធ្វើការសាកល្បង។ ក្រុម HaerteTest បានប្រើម៉ាស៊ីនខាត់ថ្មមកកាត់ ស្មាតហ្វូន
iPhone 7 របស់ Apple។
បន្ទាប់ពីបានកាត់ប្រហែលមួយថ្នាំងដៃ iPhone 7 នៅតែ “មានជីវិត” ប៉ុន្តែ នៅពេលធ្មេញរបស់
ម៉ាស៊ីនខាត់ កាត់ទៅដល់អេក្រង់ ស្មាតហ្វូននេះ ក៏បាន “ស្លាប់”។ ចុងក្រោយ ក្រុម HaerteTest
ក៏បានកាត់ iPhone 7 ជាពីរចំណែក។
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា ៖
ប្រែសម្រួល ៖ តារា
ប្រភព ៖ Youtube