CamNews

បច្ចេកវិទ្យា 

ជំលោះរវាង Apple និង Samsung បង្ហាញសញ្ញា ធូរស្រាលហើយ

បន្ទាប់ពីមានជំលោះក្តីរវាងគ្នានឹងគ្នាអូសបន្លាយអស់រយៈពេលដ៏យូរលង់កន្លងមកដែលគេមិន
នឹកស្មានថានឹងមានពេលអាចបញ្ចប់បាននោះ ទីបំផុតជំលោះរវាងក្រុមហ៊ុនទាំងពីរគឺ Apple និង
Samsung ហាក់មានសញ្ញាបង្ហាញពីភាពធូរស្រាលជាបណ្តើរៗហើយពេលនេះ។

សេចក្តីប្រកាសមួយកាលពីថ្ងៃទី ១៧ ខែមេសា ម្សិលម៉ិញនេះ ប្រភពពត៌មាន Reuters និយាយ
ថា អគ្គនាយកប្រតិបត្តិ (CEO) របស់ Apple និង Samsung បានយល់ព្រមអង្គុយតុរួមគ្នាដើម្បីធ្វើ
ការពិភាក្សារកដំណោះស្រាយដ៏សមស្របមួយសំរាប់ភាគីទាំងពីរហើយ។

ចៅក្រម Lucy Koh បានធ្វើការស្នើសុំដល់ក្រុមហ៊ុននាំមុខគេផ្នែកវិស័យបច្ចេកវិទ្យាទាំងពីរនេះ
ដើម្បីចូលរួមនៅក្នុងកិច្ចពិភាក្សាគ្នាមួយដែលមានរយៈពេលកំណត់ ៩០ ថ្ងៃ ដែលក្នុងនោះមាន
ចៅក្រមមួយរួបនឹងដើរតួជាអ្នកសម្របសម្រួលផងដែរ។

ចំពោះទង្វើជាវិជ្ជមានដែលបានលើកឡើងខាងលើ អង្គពិភាក្សាសង្ឃឹមថា Apple និង Samsung
នឹងឆាប់រកឃើញនូវភាសាជារួមមួយ ដើម្បីអាចធ្វើការដោះស្រាយបាននូវរាល់ជំលោះក្តីទាំង
ឡាយដែលមិនត្រឹមតែកើតមានក្នុងប្រទេសអាមេរិកប៉ុណ្ណោះនោះទេ គឺទាំងនៅបណ្តាប្រទេស
ផ្សេងៗមួយចំនួនទៀតនៅទូទាំងពិភពលោកនេះទៀតផង។

បើតាមគំរោងពេលកន្លងមក ក្រុមហ៊ុន Apple និង Samsung នឹងត្រូវបង្ហាញវត្តមាននៅក្នុងតុលា
ការដែលនឹងប្រព្រឹត្តឡើងនៅក្នុងខែកក្កដាខាងមុខនេះក្នុងប្រទេសអាមេរិក ហើយប្រសិនបើភាគី
ទាំងពីរអាចធ្វើការសម្របសម្រួលគ្នាទទូលបានជោគជ័យមែននោះ នោះប្រាកដណាស់ថាបរិយា
កាសជំលោះក្តីរវាងក្រុមហ៊ុនទាំងពីរនឹងមានការធូរស្រាលបានយ៉ាងច្រើន៕

                                                                                              ប្រភព៖ Macrumors
                                                                                              ដោយ៖ រស្មី


Tags: technologyelectronicsamsungapplepatentceotrail