CamNews

ទូរស័ព្ទ 

ស្មាតហ្វូនតម្លៃ ១៧៩ដុល្លារ ប្រើ​ Android រួម​នឹង Windows Phone

ក្រុមហ៊ុនទូរស័ព្ទ NEO របស់ចិន ទើបបានឧទ្ទេសនាមស្មាតហ្វូន NEO M1 ដែលមានកម្មវិធីខុស
ពីគេ អនុញ្ញាតឱ្យវាដំណើរការ Android និង Windows Phone ក្នុងពេលតែមួយ ដើម្បីនាំមកនូវបទ
ពិសោធថ្មី ប្លែក សម្រាប់អ្នកប្រើប្រាស់។

NEO M1 មានរចនារូបរាងស្ដើង រួមជាមួយនឹងចំណុចសំខាន់ដទៃគួរឱ្យចាប់អារម្មណ៍។ អ្វីដែលគួរ
ឱ្យភ្ញាក់ផ្អើលជាងនេះ នោះគឺ NEO M1 ដំណើរការដោយឈីប MediaTek និងមានតម្លៃត្រឹមតែ
១៧៩,៩៩ ដុល្លារអាមេរិក។

អំពីគ្រឿងម៉ាស៊ីន ស្មាតហ្វូន NEO M1 នេះ មានអេក្រង់ ៥អ៊ិន្ឈ៍ រីសូលូសឹន HD 720x1.280 pixel
ប្រូសេសឺរ quad-core MediaTek MT6582 កម្រិត 1,3 GHz រួមនឹង RAM 1GB អង្គចងចាំក្នុង
ម៉ាស៊ីន 8GB និងអាចប្រើ microSD ។ ស្មាតហ្វូន ដែលមានប្រព័ន្ធប្រតិ​បត្តិ​ការ​ ២ នេះ ត្រូវបាន
បំពាក់កាមេរ៉ា មុខ 5 megapixel និងកាមេរ៉ាក្រោយ 13 megapixel ហើយវា សុទ្ធតែជាបច្ចេកវិទ្យា
សេនសឺររូបភាពរបស់ Sony ។ ចំណែកថាមពលថ្ម ឡើងដល់ 2.000 mAh ។

ប្រភពព័ត៌មាន ឱ្យដឹងថា ទូរស័ព្ទឆ្លាតវៃ NEO M1 នេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិចំនួន ២ គឺ
Android 4.2 និង Windows Phone 8 ។ ស្មាតហ្វូនតម្លៃទាបនេះ អាចដំឡើងប្រព័ន្ធ Windows Phone
8.1 ក្នុងរយៈពេលដ៏ខ្លីខាងមុខ។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/gizmochina


Tags: Smartphone China Android Windows Phone low price