ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស មេត្រូ កាលពីប៉ុន្មានម៉ោងមុននេះ បាន
គូសបញ្ជាក់អោយដឹងថា ស៊ីរី មានផ្ទុកសារធាតុអាវុធគីមីដល់ទៅ ១ ពាន់តោនឯណោះ នេះ
បើយោងតាមការលេចធ្លាយចេញពីឯកសារស៊ើបការណ៍របស់ប្រទេសបារាំង។
លើសពីនេះ ក៏មានសេចក្តីថ្លែងការណ៍បញ្ជាក់យ៉ាងច្បាស់ថា នៅឃ្លាំងស្តុកទុកអាវុធរបស់
ស៊ីរី នៅក្នុងនោះរួមមានសារធាតុគីមី ស៊ីរិន (sarin) , ឧស្ម័នម៉ូតាត (mustard gas)និងសារ
ធាតុបំផ្លាញប្រព័ន្ធប្រសាទ VX (VX nerve agent) ជាដើម។
តែទោះជាយ៉ាងណាក៏ដោយលោកប្រធានាធិបតី Bashar al Assad នៅតែបដិសេធជាដាច់
ខាត ទៅនឹងការលើកឡើងថា ខ្លួនបានប្រើប្រាស់នូវអាវុធគីមីនោះ។ គួររំឭកផងដែរថា ឯក
សារទាំងនោះ ត្រូវបានបោះពុម្ពផ្សាយនៅលើកាសែតក្នុងស្រុក Le Journal Du Dimanche
ហើយត្រូវបានអះអាងថា រាល់ព័ត៌មានទាំងអស់ គឺពិតប្រាកដមែន ពីសំណាក់រដ្ឋាភិបាល
ផ្លូវការរបស់ប្រទេសបារាំង។
ដោយឡែកបន្ទាប់ពីមានការដកខ្លួនក្នុងការធ្វើបទអន្តរាគមន៍កម្លាំងយោធាទៅលើប្រទេស
ស៊ីរី ពីសំណាក់ប្រទេសអង់គ្លេសហើយនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដកខ្លួនថយ
មួយជំហាន ខណៈពេលដែលបាត់ការគាំទ្រពីសំណាក់ប្រទេស ដែលជាសម្ព័ន្ធមិត្តដ៏ចម្បង
មួយនេះ ក្នុងការថ្កោលទោសទៅលើរដ្ឋាភិបាលប្រទេសស៊ីរី ដោយបានប្រើប្រាស់អាវុធគីមី
ក្នុងការវាយប្រហារសម្លាប់ជនស៊ីវិលដល់ទៅជាង ១,៤០០ នាក់។
ផ្ទុយទៅវិញ មកទល់នឹងខណៈនេះ រដ្ឋាភិបាលប្រទេសអង់គ្លេស ជាពិសេសលោកប្រធានា
ធិបតី David Cameron ក៏កំពុងតែទទួលរងសម្ពាធ អោយមានការគិតគូរឡើងវិញសាជាថ្មី
បន្ទាប់ពីសហរដ្ឋអាមេរិក ក៏ដូចជាអ្នកសង្កេតការណ៍អន្តរជាតិ បានអះអាងថាខ្លួនបានរក
ឃើញសារធាតុគីមី ស៊ីរិន ពិតជាបានប្រើនៅក្នុងការវាយប្រហារពិតប្រាកដមែន។
ខណៈបាត់បង់ប្រទេសអង់គ្លេស ជាសម្ព័ន្ធដ៏ធំរបស់ខ្លួនក៏ពិតមែន តែសហរដ្ឋអាមេរិកនៅ
បន្តមានប្រទេសបារាំងមួយផ្សេងទៀតផងដែរ ដែលប្រកាន់ខ្ជាប់ នឹងគោលជំហរក្នុងការ
ប្រើប្រាស់កម្លាំងយោធា ប្រឆាំងទៅនឹងការវាយប្រហារ ដោយអាវុធគីមីក្នុងរបបដឹកនាំ
របស់លោក Bashar al-Assad ។
ទន្ទឹមនឹងនេះ សម្ព័ន្ធមិត្ត ដែលជាដៃគូរបស់ស៊ីរី គឺប្រទេសរុស្ស៊ីនោះ តែងតែលើកឡើងថា
ការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃវាពិតជាគ្មានលទ្ធផលល្អនោះទេ ស្រប
ពេលដែល សេចក្តីថ្លែងការណ៍ចុងក្រោយរបស់រដ្ឋមន្រ្តីក្រសួងការបរទេស លោក Sergey
Lavrov រាល់ភស្តុតាងដែលបានលើកឡើងថា ស៊ីរី បានប្រើប្រាស់អាវុធគីមីនោះគឺ មិនគួរ
អោយជឿទុកចិត្តនោះទេ។
គួរបញ្ជាក់ផងដែរថា លោក Bashar al-Assad បានធ្វើការព្រមានដល់បណ្តាប្រទេសដែល
បានគំរាមគំហែង ក្នុងការវាយប្រហារមកលើប្រទេសរបស់ខ្លួនថា ៖ ភាគីណាដែលលូកដៃ
ចូលកិច្ចការផ្ទៃក្នុង ទាំងកម្លាំងយោធា និងហិរញ្ញវត្តុ គឺជាសត្រូវរបស់ប្រជាជនស៊ីរី៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ផ្ទុះអាវុធ នៅមូលដ្ឋានទ័ព សហរដ្ឋអាមេរិក ជាង ២ ម៉ោង សម្លាប់មនុស្ស រង្គាល
- ផ្ទុះឆេះ វិទ្យាល័យមួយកន្លែង ចាប់ឃាត់ខ្លួនក្មេង ៥ នាក់ ពីបទបង្កហេតុ
- ស៊ីរី មិនញញើត ខណៈអាមេរិក ថានឹងអាចមាន ការវាយប្រហារកម្លាំងយោធា ក្រោយរក
ឃើញ ស៊ីរី ពិតជាប្រើអាវុធគីមី
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ មេត្រូ