CamNews

បច្ចេកវិទ្យា 

iPhone 6S/ 6S Plus មាន ការបញ្ជាទិញ ទុកមុនច្រើន ជាង iPhone 6

អាមេរិក៖ កាលពីឆ្នាំមុន ការបញ្ជាទិញទុកមុន នូវ iPhone 6 ក្នុងរយៈពេល ២៤ម៉ោង ទទួលបាន ៤លានគ្រឿង ហើយ នៅក្នុងសប្ដាហ៍ដំបូង បាន១០លានគ្រឿង ប៉ុន្តែនៅឆ្នាំនេះ Apple បានអះអាង ការបញ្ជាទិញទុកមុន នូវ iPhone 6S / 6S Plus មានច្រើនជាងមុន។

កាសែត The Wall Street Journal បានចុះផ្សាយថា iPhone 6S Plus ត្រូវបានទទួលការចាប់អារម្មណ៍ ពីអតិថិជន Apple ជា ច្រើន ជាពិសេស គឺអតិថិជននៅក្នុងប្រទេសចិនតែម្ដង។

គួរបញ្ជាក់ផងដែរថា iPhone 6S និង 6S Plus ត្រូវបានប្រកាសបង្ហាញ នៅថ្ងៃទី០៩ ខែកញ្ញា ហើយដាក់ឲ្យបញ្ជា ទិញ នៅថ្ងៃ ទី១២ ខែកញ្ញា និងចេញលក់ជាផ្លូវការ នៅថ្ងៃទី២៥ ខែកញ្ញា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Apple Tim Cook iPhone 6s iPhone 6s plus Ipad Pro Apple TV Smart TV