ព័ត៌មានអន្តរជាតិ ៖ ខណៈពេលដែល UN រៀបចំនឹងចេញផ្សាយនូវរបាយការណ៍ ដែលទាក់
ទិនទៅនឹងការសង្ស័យថា រដ្ឋាភិបាលប្រទេសស៊ីរី ពិតជាបានប្រើប្រាស់អាវុធគីមី ក្នុងការវាយ
ប្រហារ ក្នុងក្រុង Damascus នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន
បានគូសបញ្ជាក់អោយដឹងថា ប្រធានាធិបតី លោក Bashar Assad បានប្តេជ្ញាតាំងចិត្ត ក្នុង
ការប្រព្រឹត្តិឡើងនូវឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជាច្រើន។
លោក បាន គីមូន បញ្ជាក់បន្ថែមថា ខ្ញុំជឿជាក់ថារបាយការណ៍នេះ នឹងមានពណ៌មានលើស
លប់ ស្តែងអោយឃើញថារដ្ឋាភិបាលប្រទេសនេះ ពិតជាប្រើប្រាស់អាវុធគីមីក្នុងការវាយប្រ
ហារសម្លាប់ជនស៊ីវិល ដល់ទៅ ជាង ១,៤០០ នាក់ កាលពីថ្ងៃទី ២១ ខែសីហា កន្លងទៅនេះ
នៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ របាយការណ៍ត្រូវបានគេរំពឹងទុកថា នឹងត្រូវបញ្ជូនទៅ លោក
បាន គីមូន ពីសំណាក់លោក Ake Sellstrom ជាមេក្រុម ដែលបានដឹកនាំក្រុមសង្កេតការណ៍
សព្វាវុធរបស់ UN ចុះរកភស្តុតាង ស្តីពីការប្រើប្រាស់ជាតិគីមី ស៊ីរិន នៅក្នុងក្រុង Ghouta ។
មកទល់នឹងពេលនេះ ពុំទាន់មានព័ត៌មានលម្អិតស្តីពីរបាយការណ៍នោះនៅឡើយទេ ខណៈ
ពេលដែលលោក Sellstrom មិនត្រូវបានអនុញ្ញាតអោយរាយការណ៍ថា នរណាម្នាក់ត្រូវ
ទទួលខុសត្រូវ នៅក្នុងការវាយប្រហារលើកនេះនោះទេ។
យ៉ាងណាមិញ លោក បាន គីមូន មិនបានធ្វើការថ្កោលទោសទៅរដ្ឋាភិបាលលោក Assad
ទាក់ទិននឹងការប្រហារនៅក្នុងក្រុង Ghouta នោះទេ តែលោកបាននិយាយបញ្ជាក់ថា ថ្នាក់
ដឹកនាំប្រទេសស៊ីរី បានប្តេជ្ញាតាំងចិត្ត ក្នុងការប្រព្រឹត្តិឡើងនូវឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស
ជាតិជាច្រើន៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រាប់សិបនាក់ បាត់ខ្លួន ខណៈមានការផ្ទុះឆេះ មន្ទីរពេទ្យរោគចិត្ត មួយកន្លែង
- ខណៈនេះ កំពុងផ្ទុះអាវុធ នៅឯស្ថានកុងស៊ុល សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វហ្គានី
ស្ថាន
- ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច
- ៩/១១ អាមេរិក រំលឹកខួប ១២ ឆ្នាំ នៃការសោកនាដកម្មថ្ងៃ ១១ កញ្ញា
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ