CamNews

ព័ត៌មានអន្តរជាតិ 

អង់គ្លេស ជំរុញអោយ អាមេរិក វាយស៊ីរី បើទោះជាខ្លួន មិនបានចូលរួម ក៏ដោយចុះ

ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស លោក David Cameron  អំឡុងពេលនៃ
ការចូលរួមកិច្ចប្រជុំ កំពូលមេដឹកនាំពិភពលោក G20 នៅប្រទេសរុស្ស៊ី លោកបានជំរុញ ក៏ដូច
ជាលើកទឹកចិត្ត     អោយមានការពិភាក្សា    ពីភាពដែលអាចធ្វើទៅបាន  ក្នុងការវាយប្រហារ
ដោយប្រើកម្លាំងយោធា ទៅលើប្រទេសស៊ីរី ពោលគឺ ជំរុញអាមេរិក អោយចេញធ្វើសកម្មភាព
ឆ្លើយតបទៅនឹងរបបដឹកនាំផ្តាច់ការ    របស់លោក  Bashar al - Assad  ក្រោយពីរកឃើញថា
រដ្ឋាភិបាលប្រទេសនេះ បានប្រើអាវុធគីមីធ្វើការវាយប្រហារទៅលើជនស៊ីវិល កាលពីសប្តាហ៍
កន្លងទៅ ។

លោក Cameron បានអះអាងយ៉ាងដូច្នេះថា    ៖  វាគឺជាការខុសធ្ងន់មួយ  បើសិនណាអាមេរិក
ថយមួយជំហាន ដោយមិនមានសកម្មភាពអ្វីទាល់តែសោះ បន្ទាប់ពីមានការលើកឡើងនូវខ្សែ
បន្ទាត់ក្រហម ក្រោយរកឃើញ ស៊ីរី ប្រើប្រាស់សារធាតុគីមី ស៊ីរិន។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបាន
គិតថា​ គួរណាផ្ញើសញ្ញាណរន្ធត់ណាមួយទៅ លោកប្រធានាធិបតី Assad ក៏ដូចជាជនផ្តាច់ការ
មួយចំនួនផ្សេងទៀត នៅកន្លែងផ្សេងទៀតផងដែរ។

នាយករដ្ឋមន្រ្តីរូបនេះ​ បានបង្ខំចិត្តចេញមុខសារភាពសាជាថ្មីម្តងទៀតអោយដឹងថាអង់គ្លេស
នឹងមិនចូលរួម   ធ្វើសកម្មភាពយោធាណាមួយនោះទេ  ក្រោយពីការសំរេចដកខ្លួន  ដែលនាំ
អោយមានការអាម៉ាស់ជាខ្លាំង កាលពីសប្តាហ៍កន្លងទៅនេះ។

គួររំឭកផងដែរថាជាមួយនឹងដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំនៅរុស្ស៊ី ពីសំណាក់លោក
នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ   បានបង្កឡើងនូវភាពតាន់តឺងមើលមុខគ្នាមិនចំ  ជាមួយនឹង
លោកប្រធានាធិបតី រុស្ស៊ី Vladimir Putin ដែលជាសម្ព័ន្ធមិត្ត  ស៊ីរី ដោយនៅក្នុងនោះ លោក
Vladimir Putin បានអះអាងថា អង់គ្លេស គ្រាន់តែជាកូនកោះតូចមួយតែប៉ុណ្ណោះ។

ជាមួយនឹងការលើកឡើងបែបនេះ លោក   Cameron  ក៏មានប្រតិកម្មដោយឆ្លើយតបទៅវិញ
តាមរយៈប៉ុស្តិ៍ព័ត៌មាន BBC អោយដឹងថា លោកពិតជាមិនអាចទទួលយកនូវការលើកឡើង
ខាងលើ យ៉ាងដូច្នេះនោះទេ។ យ៉ាងណាមិញ ចំពោះករណីនេះ អ្នកនាំពាក្យលោកប្រធានាធិ
បតី Vladimir Putin លោក  Dmitry Peskov  បាននិយាយបញ្ជាក់ថា  លោកពិតជាគ្មានយោ
បល់អ្វី ក្នុងការបកស្រាយការលើកឡើងមួយនេះ នោះទេ។

គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្ត ក្នុងការធ្វើបទអន្តរាគមន៍កម្លាំងយោធា ទៅលើប្រទេស
ស៊ីរី កាន់តែខ្លាំងក្លាឡើង ក្រោយពីអ្នកសង្កេតការអាវុធ បានរកឃើញថា ស៊ីរី ពិតជាបានប្រើ
ប្រាស់ សារធាតុគីមី ស៊ីរិន ក្នុងការវាយប្រហារជនស៊ីវិល   ស្លាប់ជាង ១,៤០០  នាក់  កាលពី
សប្តាហ៍កន្លងទៅពិតប្រាកដមែន៕

* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- សភាសហរដ្ឋអាមេរិក បើកភ្លើងខៀវ អោយលោក អូបាម៉ា វាយ ស៊ីរី ?
- ពិតឬ ដែលថា ស៊ីរី ត្រូវអាមេរិក ប្រើកម្លាំងយោធា ក្នុងអំឡុងអាទិត្យក្រោយនេះ?
- ទឹកជំនន់វាយប្រហារ សឹង្ហបុរី ក្រោយភ្លៀងធ្លាក់មួយមេធំ ប៉ុន្មានម៉ោងមុននេះ (មានវីដេអូ)

ដោយ​ ៖ រិទ្ធី
ប្រភព ៖ ម៉េត្រូ


Tags: Sarin US Syria crisis Obama Assad david cameron