CamNews

ព័ត៌មានអន្តរជាតិ 

ពិតឬ ដែលថា ស៊ីរី ត្រូវអាមេរិក ប្រើកម្លាំងយោធា ក្នុងអំឡុងអាទិត្យក្រោយនេះ?

ព័ត៌មានអន្តរជាតិ ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានឈ្នះត្រលប់មកវិញ នូវការឯក
ភាព ពីសំណាក់អ្នកនយោបានកំពូលៗ ស្តីពី ការប្រើប្រាស់កម្លាំងយោធា ទៅលើប្រទេសស៊ីរី
បន្ទាប់ពីបានរកអោយឃើញថា​    រដ្ឋាភិបាលប្រទេសនេះ  ពិតជាបានប្រើប្រាស់អាវុធគីមីក្នុង
ការវាយប្រហារសម្លាប់ជនស៊ីវិលដល់ទៅជាង១,៤០០ កាលពីសប្តាហ៍កន្លងទៅ នៅឯទីក្រុង
Damascus ប្រទេសស៊ីរី។

លោក Barack Obama បានប្រាប់ដល់មេដឹកនាំសភា នៅឯសេតវិមាន អំឡុងពេលមានការ
ប្រជុំកំពូលអោយដឹងថា លោកបានមានផែនការ ដើម្បីជួយដល់ក្រុមបះបោរក្នុងការផ្តួលរលំ
កងកម្លាំងយោធារបស់រដ្ឋាភិបាល។ បន្ទាប់ពីមានជាកិច្ចប្រជុំ មេដឹកនាំកំពូលដែលជាសមា
ជិកមកពីគណបក្សសាធារណរដ្ឋ លោក John Boehner  និងលោក Eric Cantor រួមទាំងមេ
ដឹកនាំកំពូលផ្សេងទៀត បាននិយាយបញ្ជាក់អោយដឹងថា  ពួកគេនឹងឆ្លើយតបទៅនឹងរបប
ដឹកនាំលោក Bashar al Assad បន្ទាប់ពីមានការប្រើប្រាស់នូវអាវុធគីមី  ពោលគឺ ការធ្វើបទ
អន្តរាគមន៍ ដោយប្រើកម្លាំងយោធា នោះបានន័យថា សភានឹងមានការបោះឆ្នោត ដោយធ្វើ
សេចក្តីសម្រេចក្នុងការធ្វើបទអន្តរាគមន៍មួយនេះ ឬក៏យ៉ាងណា។

ហើយនេះក៏ជាលើកដំបូង      ដែលប្រធានាធិបតីសហរដ្ឋអាមេរិក  លោក  Barack Obama
បានអះអាងអោយដឹងថា    បទអន្តរាគមន៍យោធា  អាចនឹងធ្វើអោយប្រទេសនេះ  មានការ
ផ្លាស់ប្តូរ​ ជាជាងការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធកាលពីសប្តាហ៍កន្លងទៅ។

ដោយឡែក  បើយើងងាកក្រឡេកទៅមើលរដ្ឋាភិបាល ប្រទេសបារាំងឯណោះវិញ ពោលគឺ
លោកប្រធានាធិបតី  Françoise Hollande  ដែលជានិច្ចកាល  តែងតែគាំទ្រអោយមានការ
ធ្វើបទអន្តារគមន៍កម្លាំងយោធា បញ្ជាក់អោយដឹងថា  ខ្លួននឹងធ្វើការរង់ចាំ ចំពោះការសំរេច
ចិត្ត របស់សភាអាមេរិក។ ផ្ទុយទៅវិញ លោក  David Cameron  មិនបានបង្ហាញសញ្ញាណ
ណាមួយ ថាខ្លួនពិតជាបើកផ្លូវខៀវ  ឬក៏យ៉ាងណានោះទេ  បន្ទាប់ពីបានដកខ្លួនថា មិនឯក
ភាពចូលរួមធ្វើបទអន្តរាគមន៍។

ប្រភពសារព័ត៌មានដដែលបន្ថែមថា  បទអន្តរាគមន៍កម្លាំងយោធា  ប្រឆាំងទៅនឹងរបបដឹក
នាំលោក Assad កាន់តែរឹងមាំ  ខណៈពេលដែលប្រមុខដឹកនាំ និតិក្រមឧសថសាស្រ្តប្រចាំ
ក្រុង Aleppo បាននិយាយថា ខ្លួនមានឯកសារដែលអាចបញ្ជាក់ថា ការវាយប្រហារអាវុធគី
មីនេះត្រូវបានធ្វើឡើង៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖​

- មន្រ្តីប៉ូលីស ប្រកាសអោយដឹង អត្តសញ្ញាណ អ្នកដែលបានខ្វះ ភ្នែក ក្មេងតូចវ័យ​ ៦ ឆ្នាំ
- លេចធ្លាយ ឯកសារ រកឃើញថា ស៊ីរី ស្តុកទុក សារធាតុគីមី ដល់ទៅ ១ ពាន់តោន
- អណ្តែតត្រាពេញទន្លេ ខណៈត្រីរាប់លានក្បាលងាប់ ដោយសារ ការបំពុលទឹក
- ស្ទះផ្លូវរាប់ម៉ោង ចម្ងាយច្រើនគីឡូម៉ែត្រ ខណៈយន្តហោះធ្លាក់ ចំផ្លូវហាយវេ

ដោយ ៖ រិទ្ធី
ប្រភព ៖ មេត្រូ

 


Tags: Sarin US Syria crisis Obama Assad