CamNews

ផលិតផលថ្មី 

បញ្ជូនអគ្គិសនីដោយមិនបាច់ប្រើខ្សែ

ក្រុមអ្នកវិទ្យាសាស្ដ្រមកពីមន្ទីរពិសោធ Fraunhofer របស់អាឡឺម៉ង់ ទើបបានឧទ្ទេសនាម នូវវិធី
ថ្មីមួយដែលអនុញ្ញាតអោយបញ្ជូនអគ្គិសនីរយៈចម្ងាយជិត ដោយមិនបាច់ប្រើខ្សែ។

នៅក្នុង module បញ្ជូនថាមពលនេះ ម៉ាស៊ីនតូចមួយនឹងដំណើរការទៅលើដែកឆក់មួយដើម្បី
បង្កើតបានជាចរន្ធអគ្គិសនី។

ចរន្ធអគ្គិសនីនេះនឹងត្រូវបញ្ជូនទៅប៉ះនឹងដែកឆក់តូចមួយក្នុងឧបករណ៍ទទួលថាមពល នៅ
ពេលនោះ ដែកឆក់នឹងវិលដោយស្វ័យប្រវត្ដ ជាលទ្ធផលគឺវាអាចបង្កើតបានជាចរន្ធអគ្គិសនី។

ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា ពួកគេអាចបញ្ជូនថាមពលអគ្គិសនី ១០០ milliwatt ក្នុង
រយៈចម្ងាយ ៥០សម ដោយមិនបាច់ប្រើខ្សែ។

នៅពេលអនាគត បច្ចេកវិទ្យានេះនឹងត្រូវបានគេប្រើប្រាស់ក្នុងវិស័យមួយចំនួន ដូចជា វេជ្ជសាស្ដ្រ
និងឧបករណ៍ប្រើថាមពលទាប។ល។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH


Tags: hightech techno new product