ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ Samsung មិនបណ្ដោយឲ្យ LG មានប្រៀបជាខ្លួនឡើយ កាលពីថ្មីៗនេះ បាន ចេញលក់ស្មាតហ្វូត TV អេក្រង់យក្ស នៅលើទីផ្សារ ដើម្បីអបអរឆ្នាំថ្មី។
Ultra HDTV ជាទូរទស្សន៍ថ្មីរបស់ក្រុមហ៊ុន Samsung មានអេក្រង់រហូតដល់ទៅ ១១០អ៊ីង បង្ហាញរូបភាព ច្បាស់ ដូចធម្មជាតិពិតៗ រូបភាពភ្លឺច្បាស់។
ទូរទស្សន៍យក្សនេះមានបណ្ដោយប្រវែង ២,៦ម៉ែត្រ និងទទឹងប្រវែង ១,៨ម៉ែត្រ ផ្ដល់នូវភាពងាយស្រួល ក្នុងការទស្សនាភាពយន្ត តន្ត្រី និងវីដេអូផ្សេងៗ។
នៅក្នុងសេចក្ដីប្រកាសមិនបានបញ្ជាក់ពីតម្លៃនោះទេ ប៉ុន្តែប្រភពព័ត៌មានរបស់ កូរ៉េបានបង្ហើបឲ្យដឹងថា ទូរទស្សន៍មួយនេះ ប្រហែលជាមានតម្លៃ ១៤២.០០០ដុល្លារអាមេរិក ព្រោះថា Ultra HDTV អេក្រង់ ៨៥ អ៊ីង តម្លៃ ៤០.០០០ដុល្លារអាមេរិក ដូច្នេះ Ultra HDTV អេក្រង់ ១១០អ៊ីង វាគួរតែមានតម្លៃ ១៤២.០០០ ដុល្លារអាមេរិក៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល