CamNews

ទូរស័ព្ទ 

ធ្លាយ​រូបភាព​ថ្ម​របស់ iPhone 5S នៅបារាំង

ប៉ុន្មានថ្ងៃនេះ មានបែកធ្លាយរូបភាព iPhone 5S ជាច្រើននៅលើ បណ្ដាញអ៊ីនធើណែត ហើយ
ព័ត៌មាន ចុងក្រោយកាលពីថ្មីៗនេះ មានធ្លាយរូបភាព iPhone 5S កំពុងតែផលិតនៅ ក្នុងរោងចក្រ
ប្រទេសចិន។

ដោយឡែកនៅថ្ងៃនេះ គេហទំព័របារាំង NoWhereElse បានចុះផ្សាយ និងបង្ហោះនូវរូបភាព មួយ
ចំនួនដែល អះអាងថា នៅជារូបភាពនៃថ្មរបស់ iPhone 5S ដែលនឹងបង្ហាញខ្លួននៅ ក្នុងពេលឆាប់ៗ
នេះ។

ប្រភពដដែលមិនបាន និយាយអ្វីច្រើននោះទេ គ្រាន់តែបញ្ជាក់ថា នេះជាថ្មរបស់ iPhone 5S ហើយ
គេជឿជាក់ថា នៅក្នុងក្នុងត្រីមាសទី៣នេះ iPhone 5S នឹងបង្ហាញខ្លួន ជាក់ជាមិនខាន។

ចំណែកគេហទំព័រ MacRumors ដែលជាគេហទំព័រតាមដាន រាល់ស្ថានការណ៍របស់ Apple ក៏បាន
យកព័ត៌មាន ដែលគេហទំព័របារាំង ចុះផ្សាយមកធ្វើការ វិភាគផងដែរ ដោយនៅក្នុងលទ្ធផល វិភាគ
បាននិយាយថា រូបភាពថ្មនោះ ពិតជារបស់ iPhone 5S ពិតមែន៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hightech iphone 5s apple hightech