ឧបករណ៍ស្តាប់តន្រ្តីមួយ មានសមត្ថភាព ត្រាំក្នុងទឹកជម្រៅ ៣ ម៉ែត្រ មានមេម៉ូរីក្នុងទំហំ 4 GB
និងបំពាក់នូវ Application បច្ចេកវិទ្យាសម្លេង Bone Conduction។
Neptune គឺជាម៉ូដែលឧបករណ៍ស្តាប់តន្ត្រីប្រើក្នុងទឹកបាន ជំនាន់ថ្មីបំផុតរបស់ Finis (ក្រុមហ៊ុន
ជំនាញខាងផលិត បណ្តាផលិតផលបច្ចេកវិទ្យា បំពេញតម្រូវការសំរាប់ការហែលទឹក ដ៏ល្បី
ឈ្មោះ របស់អាមេរិច។ បើប្រៀបជាមួយ Version ឧបករណ៍ស្តាប់តន្ត្រី SwiMP3 ដែលធ្លាប់បាន
ក្រុមហ៊ុន បង្ហាញណែនាំកាលពី ៥ឆ្នាំមុន Neptune ក៏មានការរចនាម៉ូតពីរពណ៌(លឿង និង ខ្មៅ)
បែបកីឡា ប៉ុន្តែស្អាតជាង Version មុននោះ។
Neptune support បណ្តា File ចម្រៀងដូចជា MP3, AAC និង WMA។ ថ្មរបស់វាអាចប្រើបាន ៨
ម៉ោងជាប់គ្នា រាល់ពេលសាកពេញម្តង។ បច្ចុប្ប Neptune ត្រូវបានដាក់លក់ក្នុងតំលៃប្រហែល
១៥៩.៩៩ ដុល្លារ នៅអាមេរិច៕
ដោយ៖ សិលា
ប្រភព៖ VE