CamNews

ផលិតផលថ្មី 

គំនិតថ្មីស្ដីពីទូរស័ព្ទអេក្រង់ទន់ អាចបត់បែនបាន របស់ Nokia

វីដេអូខ្លីមួយដែលត្រូវបានគេបង្ហោះនៅលើ YouTube បានបង្ហាញពីវិធីរក្សាទិន្នន័យ និងរចនាបថ
របស់ smartphone និងកុំព្យូទ័រថេប្លេតរបស់ Nokia នាពេលអនាគត។

ក្លីបវីដេអូនេះ និយាយពីសេវាកម្មរបស់ Nokia Air ដែលអនុញ្ញាតអោយអ្នកអាចរក្សាបញ្ជីឈ្មោះ សារ និងកម្មវិធីនៅលើ iCloud ដូចទៅនឹង Apple iCloud។ ចំណុចពិសេសរបស់ Nokia Air​ គឺអ្នកប្រើប្រាស់
មិនចាំបាច់ install មកក្នុងឧបករណ៍ ប៉ុន្ដែគ្រាន់តែដំណើរការផ្ទាល់នៅលើអ៊ីនធើរណែត។

នៅក្នុងវីដេអូនេះដែរ ក៏មានវត្តមានរបស់ឧបករណ៍ប្លែកៗជាច្រើន ដែលជាមានស្លាកយីហោរបស់ Nokia រួមមានទាំងទូរស័ព្ទ ដែលមានរូបរាងកោង អេក្រង់ទន់ អាចទាញវែង ឬបត់អោយមូល។ ក្រៅ
ពីនេះ នៅមានកុំព្យូទ័រថេប្លែត ដែលដូចទៅនឹង Sony Tablet S ផងដែរ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: hightech techno new product