លោក JK Shin អគ្គនាយកផ្នែកទូរស័ព្ទរបស់ Samsung បានឲ្យដឹងថា ក្រុមហ៊ុនផលិតកូរ៉េខាងត្បូង
មួយនេះ បានលក់អស់ ៥លានគ្រឿង ស្មាតហ្វូន Galaxy Note 3 ក្នុងរយះពេលមិនទាន់ទាំងបាន
ពេញមួយខែស្រួលបួលផងនោះ ពោលបើគិតចាប់ពីថ្ងៃបង្ហាញខ្លួន មកដល់ពេលនេះគឺមានរយះ
២៨ថ្ងៃ ដែល Galaxy Note 3 បានចរាចរលក់នៅលើទីផ្សារ។
បើនិយាយពី Galaxy Note 2 វិញ កាលនោះ ត្រូវបានរង់ចាំអស់រយះពេលដល់ទៅ ២ខែ ទើបអាច
លក់អស់បាន បរិមាណខាងលើនេះ ក្នុងពេលដែល Note ស៊េរីដំបូង ត្រូវចំណាយរយះពេលដល់
ទៅ ៥ខែ ទើបអាចលក់បាន ៥លានគ្រឿង។
ជាមួយនឹងលទ្ធផលនេះ Samsung នឹងមានការសប្បាយចិត្តជាងមុនបន្តិចហើយ បន្ទាប់ពីមានភាព
មិនសប្បាយចិត្តខ្លះ ចំពោះបរិមាណលក់របស់ Galaxy S4 ដែលមិនបានដូចការរំពឹងទុក របស់ខ្លួន៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Tablet តំលៃលក់ថោក ថ្មប្រើបានរយះពេល ១៨ ម៉ោង របស់ Lenovo
- Galaxy S5 នឹងមាន chip 64-bit រួមជាមួយ RAM 4 GB
- ជនដែលលួចស្មាតហ្វូន LG G2 ម្តងមួយឡាននោះ ត្រូវបានចាប់ខ្លួន បានហើយ
- Facebook កំពុងតែចាប់ផ្តើម សួរនាំទិញ BlackBerry
- Apple ទទួលស្គាល់ថា iPhone 5S មួយចំនួន បានជួបនូវបញ្ហា កំហុសឆាប់អស់ថ្ម (ស៊ីថ្ម)
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte