Apple បានឲ្យដឹងថា iPhone 5s មួយចំនួនតូច បានផលិតចេញមកបានជួបនូវបញ្ហាមួយ ស្តីពី
បរិមាណថ្មប្រើឆាប់អស់ ជាងធម្មតា។
មិនច្បាស់ថា មាន iPhone 5s ចំនួនប៉ុន្មានគ្រឿងនោះទេ ដែលបានជួបបញ្ហានេះ ហើយក៏មិនបាន
ដឹងជាក់ស្តែងថា រយះពេលប្រើប្រាស់ថ្មឆាប់អស់នោះ គឺប្រើបានរយះពេលប៉ុន្មានម៉ោងនោះដែរ។
គេហទំព័រ Cnet បានទាក់ទងទៅខាង Apple ដើម្បីសួរឲ្យច្បាស់ពីបញ្ហានេះ ប៉ុន្តែនៅមិនទាន់ទទួល
បាននូវព័ត៌មានពីខាង Apple នៅឡើយ។
iPhone 5s ត្រូវបានដាក់លក់ ជាផ្លូវការកាលពីជាង ១ខែមុន រួមជាមួយ iPhone 5c។ iPhone ថ្មីទាំង
ពីរម៉ូដែលនេះ មានរយះពេលប្រើប្រាស់ថ្មដូចគ្នា ដែលជាក់ស្តែងពួកវាអាចប្រើប្រាស់បានរយះពេល
២៥០ ម៉ោង ក្នុងស្ថានភាព Stand by, ប្រើបាន ១០ ម៉ោង សម្រាប់ការសន្ទនា 3G, មើលវីដេអូបាន
១០ ម៉ោង ជាប់គ្នា, ស្តាប់តន្រ្តីបាន ៤០ ម៉ោងជាប់គ្នា។ រយះពេលប្រើប្រាស់ទាំងនេះ គឺល្អប្រសើរជាង
មុនច្រើនគួរសម បើប្រៀបជាមួយនឹងថ្មរបស់ iPhone 4s ដែល Apple បានបង្ហាញខ្លួនកាលពីពីរឆ្នាំ
មុន៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Google Earth ថតបានរូបភាពព្រះអង្គ Jesus និងអ្នកម៉ែ Maria ?
- ទីផ្សារភាគហ៊ុនស្មាតហ្វូន Samsung ឈ្នះដាច់ Apple ក្នុងពេល Huawei ដណ្តើមបានលេខ ៣
- Samsung ទទួលបានកំណត់ត្រាពិភពលោក Guinness
- អាវទ្រនាប់ Twitter អាច "ថែរក្សា" បងប្អូនស្រ្តីៗ តាមរយះបណ្តាញទំនាក់ទំនងសង្គម (មានវីដេអូ)
- LG បានបាត់ឡានដឹកទំនិញមួយ ដែលមានផ្ទុកស្មាតហ្វូន G2 ចំនួន ២២៥០០ គ្រឿង
ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview