CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook បញ្ចេញកម្មវិធី “Year In Review” សម្រាប់អ្នកប្រើប្រាស់ រំលឹកអនុស្សាវរីយ៍ក្នុងឆ្នាំ ២០១៥

នៅថ្ងៃនេះ Facebook បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់កម្មវិធីមួយគឺ “Year In Review” សម្រាប់អ្នកប្រើ ប្រាស់ អាចធ្វើការរំលឹកឡើងវិញរាល់បណ្តាអនុស្សាវរីយ៍ទាំងអស់របស់ខ្លួន ដែលមាននៅក្នុងឆ្នាំ២០១៥ នេះ។ ចំនុចពិសេសសម្រាប់ឆ្នាំនេះគឺ “Year in Review” អនុញ្ញាតឲ្យអ្នកអាចធ្វើការផ្លាស់ប្តូរ បណ្តា រូបថត ដែលអ្នកចង់បង្ហាញ ទៅតាមចិត្តចង់បានរបស់អ្នកប្រើប្រាស់។ កត្តានេះ ធ្វើឲ្យអ្នកប្រើប្រាស់អាច ដកចេញបាន នូវរាល់បណ្តារូបថតអនុស្សាវរីយ៍ ដែលជូរចត់ មិនសប្បាយចិត្ត ក៏ដូចបណ្តារូបថត ទាំងឡាយណា ដែលអ្នកគិតថាគ្មានប្រយោជន៍ សម្រាប់បង្ហាញវា នៅក្នុង “Year In Review”  បាន។



ពេលនេះអ្នកអាចដំណើរការនូវកម្មវិធី “Year In Review” នៅលើ app Facebook ក្នុងឧបករណ៍ចល័ត ក៏បាន ឬនៅលើ Website ដោយចុចតាមតំណភា្ជប់នេះ https://www.facebook.com/yearinreview

- អានអត្ថបទ៖ Google បង្ហាញណែនាំ ផ្ទៃនាឡិកា Android Wear ស្អាតៗ ពីបណ្តាក្រុមហ៊ុនរចនាម៉ូត ល្បីៗ
- អានអត្ថបទ៖ iPad Air 3 នឹងបង្ហាញខ្លួននៅពាក់កណ្តាលដើមឆ្នាំក្រោយ ស្របពេលវេលានៃការ បង្ហាញ AppleWatch 2 និង iPhone 6C

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Facebook, Tinhte


Tags: facebook Year In Review 2015 Hightech