CamNews

ទូរស័ព្ទ 

iPhone 7 អាចនឹងបំពាក់ភ្លើង flash សម្រាប់ថតរូបសែលហ្វី

Apple អាចនឹងបំពាក់ភ្លើង flash LED ក្បែរកាមេរ៉ាមុខ ដើម្បីជួយឱ្យការថតរូបសែលហ្វី នៅកន្លែង
ងងឹត បានច្បាស់ជាងមុន។


ឯកសារដែលត្រូវបានគេយល់ថាជាការណែនាំដំឡើង iPhone 7 នៅក្នុងក្រុមហ៊ុនផលិត បានបែក
ធ្លាយព័ត៌មាន ហើយត្រូវបានចុះផ្សាយនៅលើទំព័រ Nowhereelse។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ
គឺថា ចំណារសម្គាល់សម្រាប់ផ្នែកខាងមុខរបស់ម៉ាស៊ីន លេខកូដ D12 គឺ “ឡែន Strobe និង LED”។
ឃ្លានេះ គឺដូចទៅនឹងការបកស្រាយអំពីកាមេរ៉ាក្រោយ ដែលត្រូវបានដាក់លេខកូដថា H12។

ការបង្ហាញខ្លួនរបស់អក្សរ LED ក្នុងចំណារសម្គាល់របស់កាមេរ៉ា ធ្វើឱ្យអ្នកជំនាញការយល់ថា
iPhone 7 អាចនឹងត្រូវបានបំពាក់នូវភ្លើង flash នៅផ្នែកខាងមុខ។ ក្រៅពីនេះ iPhone 7 ត្រូវបាន
គេយល់ឃើញថា មិនមានអ្វីខុសប្លែកច្រើន បើធៀបនឹង iPhone 6 និង 6s ។

កាលពីឆ្នាំទៅ ជំនួសឱ្យភ្លើង flash ពិតប្រាកដ ក្រុមហ៊ុន Apple បានឧទ្ទេសនាមមុខងារអេក្រង់
បើកភ្លើងដោយស្វ័យប្រវត្ត នៅពេលអ្នកប្រើប្រាស់ថតសែលហ្វី ដើម្បីបង្កជាពន្លឺ ជះទៅលើផ្ទៃមុខ។
ប៉ុន្តែ វិធីនេះ មានប្រសិទ្ធភាពតែនៅពេលគេថតជិតប៉ុណ្ណោះ។

iPhone 7 នឹងចាប់ផ្ដើមអនុញ្ញាតឱ្យបញ្ជាទិញជាមុន ចាប់ពីថ្ងៃទី ៩កញ្ញាខាងមុខ។ ព្រឹត្តិការណ៍
ឧទ្ទេសនាម iPhone 7 នឹងត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃ មុនថ្ងៃដាក់ឱ្យបញ្ជាទិញ។ មុននេះ ប្រភព
ព័ត៌មានជាច្រើន បានអះអាងថា Apple នឹងបោះបង់គ្រាប់ចុច Home ចាប់តាំងពីកំណែ iPhone 7
(ឬអាចនៅលើកំណែ iPhone 6SE)។ ប្រព័ន្ធមេដែកមួយនឹងត្រូវបានដាក់នៅខាងក្រោមប៊ូតុងថាច់
Home ហើយវានឹងញ័រតិចៗ នៅពេលចុចលើវា។ ក្រៅពីនេះ iPhone 7 នឹងបោះបង់រន្ធដោតកាស
ដោយរើទៅប្រើជាមួយរន្ធ lightning ។ iPhone 7 Plus នឹងមានកាមេរ៉ាភ្លោះ ក្នុងនោះ មានកាមេរ៉ា
មួយ មានទំហំ 12 megapixel ។

ចំនុច D12 មានចំណារ​សម្គាល់ថា ជា ឡែន និង​ភ្លើង flash LED
 



ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 ភ្លើង flash