CamNews

ព័ត៌មានបច្ចេកវិទ្យា 

បណ្ដាចំនុចដែល iPhone ចាញ់ប្រៀបស្មាតហ្វូន Android និង Windows Phone

អេក្រង់តូច ថាមពលថ្ម មានរយៈពេលខ្លី ប្រព័ន្ធប្រតិបត្តិ “បិទ” ឬអ៊ីនធឺរហ្វេសមិនល្អ ជាដើម
គឺជាបណ្ដាចំនុចខ្សោយរបស់ iPhone ដែលតែងតែត្រូវបានគេយកមក ប្រៀបធៀបជាមួយនឹង
បណ្ដាផលិតផលធំៗ មកពី Google និង Microsoft ជាដើម។


   
iPhone 5S មានអេក្រង់ទំហំត្រឹមតែ 4 inch ចំណែក Galaxy S5 ឬម៉ូដែលស្មាតហ្វូន Android
ដទៃ មានអេក្រង់ដល់ទៅ 5 inch ឬធំជាងនេះ។ ចំនុចអវិជ្ជមាននេះ អាចនឹងត្រូវបាន Apple
កែលំអ ក្នុងកំណែថ្មី គឺ iPhone 6 អេក្រង់ 4,7 inch ឬ 5.5 inch ។
   

មនុស្សជាច្រើន ឱ្យដឹងថា ថ្មរបស់ iPhone មិនអាចប្រើលើសពីមួយថ្ងៃនោះទេ ហើយអ្នកប្រើ
ប្រាស់ខ្លះ ត្រូវទិញទ្រនាប់ខ្នងដែលមានថ្មដោយឡែកមួយទៀត ដើម្បីត្រៀមបង្ការ។ ជាក់ស្ដែង
Apple បំពាក់ថ្ម ដែលមានថាមពល ត្រឹមតែ 1.570 mAh សម្រាប់ iPhone 5S គឺស្មើនឹងប្រហែល
ពាក់កណ្ដាលនៃថាមពលថ្ម របស់ស្រឡាយស្មាតហ្វូន Android លំដាប់ខ្ពស់។
 
   
បណ្ដាសបវ៉ែរដែលបំពាក់នៅលើ iPhone ដូចជា email, ប្រតិទិន ឬផែនទីជាដើម នឹងមិនត្រូវ
បានអនុញ្ញាតឱ្យលុបចោលនោះទេ បើទោះអ្នកប្រើប្រាស់ មានជម្រើសល្អជាងនេះ។
 
   
ជំនួសឱ្យ Safari គេអាចប្រើ Google Chrome, ជំនួសឱ្យ Mail អាចជា Mailbox ។ល។ ប៉ុន្ដែ
Apple ហាក់ដូចជាកំពុងបង្ខំឱ្យអ្នកប្រើប្រាស់ ត្រូវជ្រើសរើសផ្នែកទន់ដែលផលិតដោយក្រុម
ហ៊ុននេះផ្ទាល់ ប្រការនេះ គឺផ្ទុយពីស្មាតហ្វូន Android ។
   

ជូនកាល អ្នកប្រើប្រាស់ iPhone ជួបការលំបាក ក្នុងការប្រើប្រាស់សកម្មវិធីផ្ញើសារ iMessage
របស់ Apple ។ ពេលខ្លះ សារត្រូវបានផ្ញើ ប៉ុន្ដែវាមិនដល់គោលដៅ។
 
   
យោងតាមទំព័រ Business Insider កម្មវិធី Siri គឺគ្រាន់តែប្រើប្រាស់ដើម្បីកំណត់ពេលវេលាតែ
ប៉ុណ្ណោះ។ ចំណែកកម្មវិធី Google Now នៅលើ Android ឬ Cortana របស់ Microsoft វិញ ត្រូវ
បានបំពាក់មុខងារជាច្រើន និងគួរឱ្យចាប់អារម្មណ៍។
 
  
Windows Phone ពិសេសគឺ Android តែងនាំមកនូវជម្រើសច្រើន សម្រាប់អ្នកប្រើប្រាស់។ រីឯ
Microsoft ក៏ជួយបន្ទាន់សម័យនូវព័ត៌មាន ទៅតាមពេលវេលាពិត រីឯ Android វិញ ក៏មាន Widget
ជាច្រើនផងដែរ ប៉ុន្ដែ iPhone វិញ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ បានដឹងអំពីទិន្នន័យតែមួយចំនួន
ប៉ុណ្ណោះ។
 

អ្នកប្រើប្រាស់ iPhone ហាក់ដូចមិនអាចស្វែងរកកម្មវិធីថ្មី ដែលត្រូវបានចេញផ្សាយនៅលើ
App Store ។Apple ត្រូវតែកែលំអបន្ថែមទៀត ដើម្បីឱ្យអ្នកប្រើប្រាស់ អាចស្វែងរកកម្មវិធីដែល
ខ្លួនចង់បាន ដោយងាយស្រួល។

កម្មវិធីមួយដែលត្រូវបានគេចាត់ទុកថាជាទូសៀវភៅ ឬធ្នើកាសែតរបស់ iPhone ប៉ុន្ដែ វាមិន
ទាន់បានគ្រប់គ្រង ឱ្យល្អនោះទេ ប្រសិនចង់តម្រៀបកាសែត សៀវភៅ ទៅតាមក្រុមហ៊ុនផលិត
ទៅតាមប្រភេទ ជាជាង ប្រមូលទាំងអស់ ដាក់ក្នុងធ្នើតែមួយ។
 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider/VE


Tags: iPhone . Android Windows Phone Google Microsoft