CamNews

បច្ចេកវិទ្យា 

Amazon បានបញ្ចេញកម្មវិធី Music Player សំរាប់ទូរស័ព្ទ iPhone និង iPod touch

SAN FRANCISCO : ក្រុមហ៊ុន Amazon បាន released នូវកម្មវិធី Music Player
សំរាប់
ទូរស័ព្ទ iPhone និង iPod touch ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងការលក់
រាយដល់បណ្តា
អ្នកប្រើប្រាស់ផលិតផល Apple នៅលើពិភពលោក។

កម្មវិធីនោះមានឈ្មោះថា The Cloud Player ដែលអនុញ្ញាតអោយអតិថិជនទាំងអស់ អាច
ដោនឡូតបទចំរៀងពីគណនី Amazon ទៅ iPhone ក៏ដូចជា iPod touch ។ ក្រុមហ៊ុន​ Amazon
គឺជាដៃគូប្រកួតប្រជែងនឹង Apple's iTunes ដែលមិនលក់រាល់បទចម្រៀងនៅលើកម្មវិធី ប៉ុន្តែ
អនុញ្ញាតអោយអតិថិជនរបស់ខ្លួន អាចស្តាប់ភ្លាមៗនៅលើ Apple hardware របស់ខ្លួន។

លោក Steve Boom ដែលជាអនុប្រធានផ្នែកតន្ត្រីប្រចាំក្រុមហ៊ុន Amazon បាននិយាយថា៖
អតិថិជនទាំងអស់បានប្រាប់ថា ពួកគេចង់ដំណើរការរាល់បទចម្រៀងដែលពួកគេត្រូវការ
គ្រប់ទីកន្លែងទាំងអស់ ក៏ដូចជាគ្រប់ device ផងដែរ។ ស្របពេលដែលពួកយើងបាន released
នូវកម្មវិធី Cloud Player វាគឺជាការឆ្លើយតបទៅនឹងតំរូវការអតិថិជន ដែលអាចអោយពួកគេ
ធ្វើការទិញក៏ដូចជាដោនឡូត និងស្តាប់បានគ្រប់ទីកន្លែងទាំងអស់។ ក្រុមហ៊ុន Amazon ក៏បាន
ចេញលក់នូវ Tablet computer របស់ខ្លួនដែលមានឈ្មោះថា The Kindle Fire ដែលវាគឺជាការ
ប្រកួតប្រជែងមួយដែលនាំមុខនូវ iPad ពីក្រុមហ៊ុន Apple ។

បើយោងតាមរបាយការណ៍បានអោយដឺងថា ក្រុមហ៊ុន Amazon បានត្រៀមខ្លួនរួចជាស្រេច
ក្នុងការបញ្ជេញលក់នូវកម្មវិធីរបស់ខ្លួន ទៅនឹងទីផ្សារអន្តរជាតិដែលវាគឺជាការប្រកួតប្រជែង
ដោយផ្ទាល់ជាមួយនិងក្រុមហ៊ុន Apple ក៏ដូចជា ក្រុមហ៊ុន Google៕

ដោយ ៖ មង្គល
ប្រភព ៖ AFP


Tags: international news tech