ជាមូលដ្ឋាន Facebook Lite នៅតែមានបណ្ហាមុខងារសំខាន់ៗគ្រប់គ្រាន់ ដូចទៅនឹងឧបករណ៍
Facebook ធម្មតា នៅលើទូរស័ព្ទ Android រួមទាំងមុខងារផ្ញើសារ គ្រប់គ្រងទំព័រ ។ល។
មុននេះ មានព័ត៌មានដែលត្រូវបានចេញផ្សាយឱ្យដឹងថា ក្រុមវិស្វកររបស់ Facebook ត្រូវបានគេស្នើឱ្យប្រើប្រាស់ទូរស័ព្ទតម្លៃថោក ដែលមានគ្រឿងម៉ាស៊ីនកម្រិតទាប ដើម្បីអាចនាំមកនូវបទពិសោធល្អបំផុត សម្រាប់អ្នកប្រើប្រាស់ Facebook គ្រប់ៗគ្នាហើយ Facebook Lite នេះ ប្រហែលជាលទ្ធផលដែលកើតចេញពីប្រការខាងលើ។
នេះអាចជាកំណែសាកល្បង ដូច្នេះទើបបណ្ដាញសង្គមធំបំផុតលើពិភពលោក មិនទាន់ប្រកាសឧទ្ទេសនាមទំលំទូលាយ។ ប៉ុន្ដែ អ្នកដែលស្ថិតក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដូចជាអាស៊ី និង
អាហ្វ្រិក ក្នុងនោះមានកម្ពុជាជាដើម គឺជាអ្នកមានឱកាសដំបូងគេក្នុងការប្រើប្រាស់ឧបករណ៍នេះ។
អ្នកប្រើប្រាស់ អាចចូលកាន់តំណភ្ជាប់នេះ ដើម្បីទាញយក Facebook Lite ដែលមាន
ទំហំមិនដល់ ១MB។
យោងតាមការឧទ្ទេសនាម Facebook Lite អាចដំឡើងនៅលើស្មាតហ្វូន Android ចាប់ពី ២.២
ឡើងទៅ ហើយវានឹងមានល្បឿនលឿន បើទោះប្រើប្រព័ន្ធ 2G ។ ម្យ៉ាងទៀត Facebook Lite ថែមទាំងស៊ីទំហំអ៊ីនធឺរណែតតិច បើធៀបនឹង Facebook ធម្មតា៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Businessinsider