(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Intel Corp នៅថ្ងៃពុធនេះ បានប្រកាសថា ខ្លួននឹងធ្វើការកាត់បន្ថយបុគ្គលិក ប្រមាណ ១២,០០០នាក់ នៅជុំវិញពិភពលោក ដែលស្មើនឹង ១១ភាគរយ នៃបុគ្គលិកសរុប ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Wall Street Journal នៅថ្ងៃទី២០ ខែមេសា។
នៅក្នុងសេចក្ដីប្រកាស បានបញ្ជាក់ឲ្យដឹងថា ការផែនការកាត់បន្ថយបុគ្គលិកនេះ នឹងត្រូវធ្វើឡើងចាប់ពីសប្ដាហ៍ក្រោយ ហើយអាចនឹងឈានដល់ ពាក់កណ្ដាលឆ្នាំ២០១៧ ទើបចប់ ប៉ុន្តែមិនបានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនេះធ្វើឡើង ដោយសារមូលហេតុអ្វីនោះទេ។
គួរបញ្ជាក់ផងដែរថា ក្រោយពីប្រកាសកាត់បន្ថយបុគ្គលិកនេះភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានធ្លាក់ចុះ២,៤ភាគរយ ខណៈដែលក្រុមហ៊ុនរំពឹងថា ប្រាក់ចំណូលត្រីមាស ដើមឆ្នាំ២០១៦ នឹងកើនឡើងលើស ពីការរំពឹងទុក៕
ប្រភព ៖ ប៊ីប៊ីស៊ី/Wall Street Journal
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី