មិនយូរប៉ុន្មានបន្ទាប់ពីធ្វើការបង្ហាញណែនាំ Redmi Note 3 ប្រើ chip របស់ MediaTek ក្រុមហ៊ុនផលិត ទូរស័ព្ទចិន Xiaomi បានបន្តបង្ហាញណែនាំស្មាតហ្វូនមួយម៉ូដែលទៀតនៃស៊េរី Redmi Note 3 ប្រើ chip Qualcomm ដែលមានលក្ខណៈសម្បត្តិពីរផ្សេងគ្នាគឺ ម៉ូដែលមាន RAM 2 GB (អង្គផ្ទុកទិន្នន័យ 16 GB) មានតម្លៃលក់ ១៥២ដុល្លារ និងម៉ូដែល RAM 3 GB (អង្គផ្ទុកទិន្នន័យ 32 GB) ដែលតម្លៃលក់មិនទាន់ ប្រាប់ឲ្យដឹងនៅឡើយទេ។
ស្មាតហ្វូនម៉ូដែលក្រោយនេះ នៅតែប្រើប្រាស់អេក្រង់ទំហំ 5,5" Full-HD និងមាន Sensor ស្គែនក្រយៅ ដៃ ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរ ដែលកាលពីម៉ូដែលមុនប្រើ chip MediaTek ដោយម៉ូដែលក្រោយនេះប្រើ chip Snapdragon 650 របស់ Qualcomm វិញ។ ក្រៅពីនេះ ម៉ូដែលក្រោយនេះ នៅមានបំពាក់បន្ថែមនូវ Feature Sunlight Display ដែលជួយបង្កើនសមត្ថភាពនៃការបង្ហាញពន្លឺអេក្រង់ នៅក្រោមពន្លឺថ្ងៃ ឲ្យ កាន់តែច្បាស់ល្អជាងមុន។ ម៉ូដែលមានទំហំ RAM 2GB នឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី១៧ ខែមករា តទៅ ក្នុងតម្លៃ ១៥២ដុល្លារ នៅប្រទេសចិន។ ចំណែកម៉ូដែល RAM 3GB RAM នៅមិនទាន់ប្រកាស ឲ្យដឹងនៅឡើយទេ។
លក្ខណៈសម្បត្តិរបស់ Xiaomi Redmi Note 3 ម៉ូដែលថ្មី:
- អានអត្ថបទ៖ Samsung ទទួលបាន ៧,៤៧ ពាន់លានដុល្លារពី Apple ដើម្បីវិនិយោគផលិត iPhone 7
- អានអត្ថបទ៖ LG បញ្ចេញវីដេអូផ្សាយពាណិជ្ជ LG K10 និង K7 ហើយលួចបង្ហើបឲ្យដឹងពីស្មាតហ្វូន ត្រកូល K មួយស៊េរីទៀត
ប្រែសម្រួល៖ មង្គល
ប្រភព៖ miui, tinhte