CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple បញ្ជាឱ្យ Foxconn ផលិត iPhone 6 ៩០លានគ្រឿង ដើម្បីប្រជែងនឹង Samsung និងពង្រីកទីផ្សារនៅចិន

បណ្ដាប្រភពព័ត៌មានពីក្រុមអ្នកហិរញ្ញវត្ថុ ឱ្យដឹងថា Apple កំពុងបញ្ជាទិញទៅកាន់ដៃគូសំខាន់
របស់ខ្លួនគឺ Foxconn ឱ្យផលិតស្មាតហ្វូន iPhone 6 ចំនួន ប្រហែល ៩០លានគ្រឿង ក្នុងឆ្នាំនេះ។
 
យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនហិរញ្ញវត្ថុ Citigroup ក្រុមហ៊ុន Apple បានស្នើឱ្យ Foxconn
ផលិត iPhone 6 ដល់ទៅ ៩០គ្រឿង ដោយមានបំពាក់បច្ចេកវិទ្យាទំនើបថ្មីៗបំផុត។

ម៉ូដែលគំរូ iPhone 6


អ្នកនិយមប្រើប្រាស់ iPhone សង្ឃឹមថា ស្មាតហ្វូនថ្មីរបស់ Apple នឹងមានអេក្រង់ធំជាង ៤ inch។
ក្រុមហ៊ុនវិភាគ Mizuho បកស្រាយថា អេក្រង់របស់ iPhone 6 នឹងត្រូវបានពង្រីកទំហំ ឡើងដល់
ពី ៤,៧ ទៅ ៥,៥ inch ។ ទន្ទឹមនឹងនេះ អេក្រង់នៅលើ iPhone 6 ក៏អាចនឹងត្រូវបានផលិតឡើង
អំពីថ្ម sapphire ជំនួសឱ្យអេក្រង់ Corning របស់ Gorilla Grass ដូចបច្ចុប្បន្ន។

ចំណែកប្រព័ន្ធថាមពលវិញ iPhone 6 អាចនឹងបំពាក់បច្ចេកវិទ្យាបញ្ចូលថ្ម ដោយឥតខ្សែ ដែលជា
បច្ចេកវិទ្យាមួយ ត្រូវបានបណ្ដាក្រុមហ៊ុន ដូចជា Samsung និង Nokia ប្រើប្រាស់ តាំងពីជាង១ឆ្នាំ
មកហើយ។

ចំពោះ iPhone 5S របស់ Apple វិញ បើទោះជាជួបការលំបាកខ្លះ   ប៉ុន្ដែ ស្មាតហ្វូននេះ នៅតែ
លក់ដាច់ដូចមុន។ សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ ២០១៣ iPhone 5S ត្រូវបាន Apple លក់
ចេញ ប្រមាណជា ៥១លានគ្រឿង។ ដោយឡែក iPhone 5c ត្រូវបានប្រភពព័ត៌មានឱ្យដឹងថា
Apple នៅសល់ដល់ទៅ ៣លានគ្រឿង។

ការប្រជែងគ្នារវាង Apple និង Samsung នៅក្នុងទីផ្សារអាមេរិក កំពុងមានកំដៅខ្លាំង។ Apple
បានបង្កើនផលិតផល ថែម ១% ប៉ុន្ដែ មិនអាចពង្រីកគំលាតជាមួយ Samsung ។ បច្ចុប្បន្ន
ផលិតផលរបស់ Apple នៅអាមេរិក គឺមាន ៤១,៦% ខណៈដែល Samsung គ្រប់គ្រង ២៦,៧%
នេះបើតាមការឱ្យដឹងពី NPD ។

នៅក្នុងប្រទេសចិន ក្រុមហ៊ុន Apple កំពុងតែមានឱកាសពង្រីកចំណែកទីផ្សាររបស់ខ្លួន បន្ទាបើពី
Apple បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអ៊ីនធឺរណិតធំមួយ ដែលមានអតិថិជន
ប្រមាណ ៧០០លាននាក់។ Apple សង្ឃឹមថា នឹងក្ដាប់បាន ២៣% ក្នុងទីផ្សារចិន ក្នុងឆ្នាំនេះ ធៀប
នឹង ១៣% កាលពីឆ្នាំ ២០១៣។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk


Tags: Apple Foxconn iPhone 6 Citigroup Mizuho