CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook នឹងបញ្ជូនសារអបអរឆ្នាំថ្មីរបស់អ្នក ដល់អ្នកទទួល ចំវិនាទីឈានចូលឆ្នាំថ្មី

Facebook នឹងជួយលោក អ្នក ក្នុងការបញ្ជូនសារអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០១៣ ទៅ
កាន់មិត្តភ័ក្ដិរបស់អ្នក ចំពេលឈានចូលឆ្នាំថ្មី។

កាលពីពេលថ្មីៗនេះ Facebook ​ទើបតែបានបញ្ចេញកម្មវិធីមួយ មានឈ្មោះថា New Year's
Midnight Delivery ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នករាល់គ្នាដែលកំពុងប្រើប្រាស់បណ្ដាញ
សង្គមនេះ បង្កើតសារជូនពរឆ្នាំថ្មី ផ្ញើទៅកាន់មិត្តភ័ក្ដិរបស់ខ្លួន ប្រកបដោយភាពគួរឱ្យភ្ញាក់ផ្អើល។

ក្រោយមក Facebook នឹងបញ្ចូលសារនេះទៅក្នុងប្រអបសំបុត្ររបស់អ្នកទទួល នៅក្នុងវេលា
មួយដែលចំនឹងពេលទាបភ្លឺ ថ្ងៃទី 01.01.2013 តាមម៉ោងក្នុងតំបន់របស់អ្នកទទួល។

ចាប់ពីពេលនេះតទៅ ដើម្បីចូលរួមកម្មវិធីនេះ អ្នកអាចចូលទៅកាន់អាស័យដ្ឋានរបស់គេហទំព័រ
Facebook http://www.facebookstories.com/midnightdelivery/

ប្រអបអក្សរទីមួយគឺជាបញ្ជីឈ្មោះអ្នកទទួលសារជូនពររបស់អ្នក។ នៅក្នុងការសរសេរសារម្ដងៗ
អ្នកនឹងអាចផ្ញើទៅកាន់មនុស្សចំនួន ១០នាក់។

ក្រៅពីការផ្ញើការជូនពរដោយអក្សរ អ្នកក៏អាចផ្ញើភ្ជាប់ដោយរូបថត ឬសំបុត្រជូនពរ ដោយការ
ចុច Add Photos នៅខាងក្រោមប្រអបអក្សរ។ ក្រោយមក ចុចលើ From Facebook ដើម្បីជ្រើស
រើសរូបថតពី Facebook​ របស់អ្នក ឬចុចលើ From Computer ដើម្បីទាញយករូបពីកុំព្យូរទ័រ។


ជាចុងក្រោយ អ្នកត្រូវជ្រើសរើស Send Message ​ដើម្បីបញ្ចប់កិច្ចការ។ Facebook​ ធានាថា
សារជូនពររបស់អ្នកនឹងត្រូវបានផ្ញើដល់អ្នកទទួល ត្រឹមត្រូវតាមពេលវេលាចូលឆ្នាំថ្មីរបស់តំបន់
ដែលអ្នកទទួលរស់នៅ។

កម្មវិធីនេះ ប្រាកដជាធ្វើឱ្យអ្នកទទួលសាររបស់អ្នក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមិនខាន
ដោយសារតែវាត្រូវបានផ្ញើចំវិនាទីដែលឈានចូលឆ្នាំថ្មី។
ដោយ ៖ សីហា
ប្រភព ៖ Petrotimes

Tags: Facebook message