អង់គ្លេស៖ ការលេងហ្វេសប៊ុក (Facebook) និងជជែកគ្នាតាម Online ពិតជាមានភាពពេញ
និយមណាស់ក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ។ ជាការពិតណាស់ តាមការស្រាវជ្រាវថ្មី
មួយបានបង្ហាញថា មានក្មេងៗជំទង់ដែលមានអាយុចាប់ពី ១៦- ២៤ ឆ្នាំប្រហែល ២ ភាគ ៣
នៅប្រទេសអង់គ្លេស សព្វថ្ងៃបានលេងហ្វេសប៊ុក និង Online ជាមិត្តភ័ក្រគេតាមទូរស័ព្ទដៃ
របស់ពួកគេ។
ផ្អែកលើ YouGov អ្នកស្រាវជ្រាវក្រុមហ៊ុន Mobile Messaging របស់អាមេរិកបានអោយដឹងថា
ការប្រើប្រាស់ ឬលេងហ្វេកប៊ុកតាមទូរស័ព្ទដៃ (smart phone) របស់ក្មេងជំទង់អង់គ្លេសគឺមាន
ចំនួនច្រើនជាងគេ បើធៀបទៅនឹងបណ្ដាប្រទេសមួយចំនួនដែលសម្បូរក្មេងជំទង់លេងហ្វេក
ប៊ុក និងOnline នេះ។
ក្នុងនោះរួមមាន អាមេរិក ៣៧ ភាគរយ និងខណះពេលដែល អាឡឺម៉ង់ មាន ៦៣ ភាគរយ។
ចំពោះប្រទេសអង់គ្លេសវិញ ក្មេងៗជំទង់ទាំអស់នោះបានប្រាប់ទៅកាន់អ្នកស្រាវជ្រាវថា៖ យ៉ាង
ហោចណាស់ប្រាំដង ក្នុងមួយថ្ងៃដែលពួកគេបើក និងលេងហ្វេកប៊ុកដោយទូរស័ព្ទដៃរបស់គេ៕
ដោយ៖ សារិន
ប្រភព៖ dailymail