បណ្ដាស្មាតហ្វូនដែលត្រូវបាន Huawei ឧទ្ទេសនាមក្នុងព្រឹត្តិការណ៍ពិព័រណ៍ IFA ២០១៤ នេះ
នឹងត្រូវបានលក់ក្នុងបណ្ដាប្រទេសដូចជា អាល្លឺម៉ង់ អេស្ប៉ាញ ដានឺម៉ាក ហ៊ុងហ្គារី ហូឡង់ ទួរគី
ប៉ូឡូញ ន័រវេ អាហ្វេកខាងត្បូង និងម៉ិកស៊ិក ដំបូងគេ ហើយក្រោយមក នឹងលក់នៅក្នុងបណ្ដា
ប្រទេសនៃតំបន់អាស៊ី។
១. Huawei Ascend Mate 7
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ IFA ឆ្នាំ ២០១៤ លើកនេះ ក្រៅពី Lenovo គេក៏ឃើញមានវត្តមានរបស់ក្រុមហ៊ុនផលិតទូរស័ព្ទចិនមួយផ្សេងទៀត នោះគឺ Huawei ។ ក្រុមហ៊ុននេះ ក៏បានឧទ្ទេស
នាមស្មាតហ្វូនថ្មី ចំនួន ៣ ម៉ូដែល គឺ Ascend Mate 7, Ascend G7 និង Ascend P7 Sapphire
Edition។ ពីរក្នុងចំណោមស្មាតហ្វូនទាំង ៣ម៉ូដែលនេះ ប្រើប្រាស់អេក្រង់ធំៗ។
ព្រឹត្តិការណ៍ពិព័រណ៍ IFA ឆ្នាំ ២០១៤ លើកនេះ ភ្ញៀវកិត្តយស មានការចាប់អារម្មណ៍ខ្លាំង ទៅ
លើ Ascend Mate 7 ។ ស្មាតហ្វូន Ascend Mate 7 នេះ ប្រើប្រាស់អេក្រង់ទំហំ 6 inch រីសូលូ
សឹន 1080 pixel។
ក្រុមហ៊ុន Huawei ក៏បានបំពាក់ឱ្យ Ascend Mate 7 នូវប្រព័ន្ធប្រូសេសឺរ 8-core Kirin 925 ក្នុងនោះ
មានប្រភេទ 4-core Cortex-A15 កម្រិត 1,8 GHz និង4-core Cortex-A7 កម្រិត 1,3 GHz រួមនឹង
RAM 2 GB និងអង្គចងចាំក្នុង 16 GB អាចបន្ថែមដោយប្រើអង្គចងចាំខាងក្រៅ។
Ascend Mate 7 ក៏មានកំណែអង្គចងចាំក្នុង 32 GB និង RAM 3 GB ។ កាមេរ៉ា
ក្រោយរបស់ Ascend Mate 7 គឺ 13 MP និងកាមេរ៉ាមុខ គឺ 5 MP។ Ascend Mate 7 ដំណើរការ
នៅលើអ៊ីនធឺរហ្វេស Huawei's EMUI ចំណែកថ្ម របស់វា មានថាមពលត្រឹម 4.100 mAh ។
តម្លៃលក់របស់ Ascend Mate 7 កំណែ RAM 2 GB និងអង្គចងចាំក្នុង 16 GB គឺ ៦៤៩ដុល្លារ។
ចំណែក តម្លៃរបស់កំណែ អង្គចងចាំក្នុង 32 GB និង RAM 3 GB គឺ ៨០០ដុល្លារអាមេរិក។
២. Huawei Ascend G7
Huawei Ascend G7 គឺស្មាតហ្វូនតម្លៃមធ្យម ដោយវាប្រើអេក្រង់ 5,5 inch រីសូលូសឹន 720
pixel ប៉ុន្ដែ កម្រិតរីសូលូសនឹ របស់អេក្រង់ នឹងយោងទៅលើទីផ្សារផងដែរ។
Huawei Ascend G7 បំពាក់ប្រូសេសឺរ Cortex A53 កម្រិត 1,2 GHz រួមនឹង RAM 2 GB។ ម៉ាស៊ីន
នេះ ប្រើប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat និងអ៊ីនធឺរហ្វេស Emotion UI 3.0 របស់ Huawei ។
កាមេរ៉ាក្រោយរបស់ស្មាតហ្វូន Ascend G7 គឺ ទំហំ 13 MP និងកាមេរ៉ាមុខ 5 M។ ម៉ាស៊ីននេះ
មានកម្រាស់ 7,6 ម.ម ទម្ងន់ 165ក្រាម។ តម្លៃរបស់ Huawei Ascend G7 គឺត្រឹមតែ ៣១៥ដុល្លារ
អាមេរិកប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ anandtech/gsmarena