CamNews

ទូរស័ព្ទ 

Huawei ប្រកាសថា នឹងឈរលើលំដាប់កំពូលលើគេ នៅរយះពេល ៥ឆ្នាំទៅមុខទៀត

Huawei បានប្រកាសថា ពួកគេនឹងយកឈ្នះ Apple ក្នុងរយះពី ២ ទៅ ៣ ឆ្នាំខាងមុខទៀត ហើយនឹង ក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់ទី២ លើពិភពលោក។ នៅក្នុង ៥ឆ្នាំទៅមុខទៀត ពួកគេនឹងយក ឈ្នះតំណែងលំដាប់លើគេ ពីដៃរបស់ Samsung។


បច្ចុប្បន្ន Huawei កំពុងតែឈរនៅលំដាប់លេខរៀងទី៣ លើពិភពលោក ស្តីពីស្មាតហ្វូន ដោយបាន កើនឡើងយ៉ាងខ្លាំងក្លានៅក្នុងឆ្នាំ ២០១៥ ហើយក៏សង្ឃឹមថាបន្តការកើនឡើងថែមទៀត នៅក្នុងឆ្នាំនេះ ជាមួយនឹងគោលដៅកើនឡើង ៣០% បរិមាណផលិតលក់ចេញ បើប្រៀបទៅនឹងឆ្នាំ ២០១៥។ បើតាម លោក Richard Yu អ្នកឈរលំដាប់កំពូលផ្នែកឧបករណ៍កាន់ដៃ និងជានាយកប្រតិបត្តិរបស់ Huawei បានថ្លែងឲ្យដឹងថា ឆ្នាំនេះក្រុមហ៊ុន Huawei នឹងបង្កើនធ្វើទំនាក់ទំនងជាមួយនឹងបណ្តាក្រុមហ៊ុនចែក ចាយរបស់អាមេរិច។ កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei ត្រូវបានគេស្គាល់បានទូលំទូលាយជាងមុន នៅសហរដ្ឋអាមេរិច តាមរយះភាពជោគជ័យនៃការដាក់បញ្ចេញលក់ Nexus 6P ដែលជាស្មាតហ្វូន Nexus ដំបូងគេផលិតដោយ Huawei។

គួរបញ្ជាក់ផងដែរ ឆ្នាំមុន Huawei លក់ស្មាតហ្វូនបានចំនួន ១០៤,១ លានគ្រឿង នៅទូទាំងពិភពលោក គឺដណ្តើមបាន ៧,៣% នៅលើទីផ្សារភាគហ៊ុន ដែលបានកើនពីចំនួន ៦៨,១ លានគ្រឿង បរិមាណ លក់ចេញ ស្មាតហ្វូនកាលពីឆ្នាំ ២០១៤។ ក្នុងនោះ Apple លក់បានចំនួន ២២៥,៩ លានគ្រឿង iPhone កាលពីឆ្នាំ ២០១៥ ពោលដណ្តើមបាន ១៥,៩% ទីផ្សារភាគហ៊ុន។ រីឯ Samsung ឈរលំដាប់លើគេ ជាមួយនឹងការលក់ស្មាតហ្វូនចេញបាន ៣២០,២ លានគ្រឿង នៅក្នុងឆ្នាំ ២០១៥ គឺដណ្តើមបាន ២២,៥% ទីផ្សារហ៊ុន ស្មាតហ្វូន៕

- អានអត្ថបទ៖ iPhone 5se មានរូបរាងដូច្នេះ ដោយប៊ូតុង Power ប្តូរទៅដាក់នៅ ចំហៀងវិញ ដូចនឹង iPhone 6 (s)?
- អានអត្ថបទ៖ Xiaomi បង្អួតសមត្ថភាពទប់រំញ័រ ដ៏អស្ចារ្យរបស់ Mi 5 ដែល iPhone 6S, 6S Plus ក៏ចាញ់ដែរ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, VE


Tags: Huawei Smartphone Hightech