CamNews

បច្ចេកវិទ្យា 

Google បើកហាងលក់ផលិតផលនៅទីក្រុង London

មិនត្រឹមតែជាក្រុមហ៊ុនយក្សផ្នែកសេវកម្មស្វែងរកនៅក្នុងពិភពអ៊ិនធើណែត ប៉ុណ្ណោះទេលើក
នេះក៏ប្រហែលជា Google កំពុងតែមានមហិចតាថ្មីមួយទៀតនៅក្នុងទីផ្សារផ្នែកសេវាកម្មលក់
ផលិតផលអេឡិចត្រូនិចខណៈដែលហាងលក់ថ្មីមួយរបស់ខ្លួនត្រូវបានបើកសម្ភោធនៅក្នុង
ទីក្រុង London ប្រទេសអង់គ្លេសនាពេលថ្មីៗកន្លងទៅនេះ ។

ភាពជោគជ័យដ៏ធំធេងនៃការលក់ផលិតផលអេឡិចរបស់ Apple នៅលើទីផ្សារ ប្រហែលជា
មូលហេតុដែលធ្វើអោយ Google មិនស្ងប់ចិត្តមិនអាចអង្គុយស្ងៀមបានហើយមើលទៅនោះ
ទើបហាងលក់ផលិតផលថ្មីដំបូងមួយរបស់ Google ដែលមានឈ្មោះថា Chrome Zone ត្រូវ
បាន Google បើកសម្ភោធឡើងនៅក្នុងទីក្រុង London ប្រទេសអង់គ្លេសកាលពីថ្មីៗនេះ ។

ហាងនេះមានទំហំត្រឹមតែ ៣០ម៉ែត្រការ៉េប៉ុណ្ណោះ និងមានទីតាំងនៅចំកណ្តាលនៃទីក្រុង
London តែម្តង ។ ផលិតផលដែលដាក់នៅក្នុងហាងនោះគឺជា Laptop របស់ Google មាន
ប្រព័ន្ធដំណើរការ Chrome OS ដែលគេហៅថាជា Chromebook ជាផលិតផលដែលតាំងពី
ចាប់បង្កើតដំបូងរហូតមកដល់ពេលនេះ Google លក់តែនៅលើ អ៊ិនធើណែត ប៉ុណ្ណោះ ។

ក្រៅពី Chromebook ហាងថ្មីនេះក៏នឹងមានដាក់លក់នូវផលិតផលជាគ្រឿងបំពេញបន្ថែមមួយ
ចំនួនទៀតផងដែរសំរាប់ Chromebook នេះគឺដូចជា Speaker កាសសំរាប់ស្តាប់ Mouse .....
ជាដើម ។

ប៉ុន្តែហាងថ្មីដែលទើបតែបើកនេះ គឺមានដំណើរការរហូតត្រឹមតែថ្ងៃបុណ្យ ណូអែល ឆ្នាំនេះ
ប៉ុណ្ណោះក៏នឹងត្រូវបិទទ្វារវិញ ដែលមតិទូទៅយល់ឃើញថានេះប្រហែលគ្រាន់តែជាការសាក
ល្បងក្នុងការជ្រែកខ្លួនចូលក្នុងទីផ្សារលក់ផលិតផលរបស់ខ្លួនតែប៉ុណ្ណោះ ។

ប្រធានជំនាញផ្នែកទីផ្សាររបស់ Google ក្នុងប្រទេសអង់គ្លេសលោក Arvind Desikan បាន
អោយដឹងថា " នេះជាលើកដំបូងហើយដែលយើងខ្ញុំបានសាងសង់នូវហាងលក់ផលិតផល
មួយជាក់ស្តែង ។ ហើយវាគឺជារបៀបធ្វើពាណិជ្ជកម្មថ្មីមួយផងដែរសំរាប់យើងខ្ញុំ។ វាគឺជាការ
ចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុនប៉ុណ្ណោះ ។ Google នៅតែបន្តធ្វើការជាច្រើនបន្ថែមទៀតក្នុងការ
ចូលរួម នៅក្នុងសកម្មភាពមួយនេះ " ។

Desikan បានអោយដឹងបន្ថែមថាការបង្កើត Chrome Zone ​នេះឡើងគឺក្នុងគោលបំណងចង់នាំ
មកនូវបទពិសោធន៍ថ្មីអោយអ្នកប្រើប្រាស់ទូទៅបានសាកល្បងជាមួយ Chromebook ក៏ដូច
ជាការធ្វើអោយពួកគេកាន់តែយល់បន្ថែមពីផលិតផលថ្មីមួយនេះ ។ តាំងពីមុនរហូតមកដល់
បច្ចុប្បន្ននេះអតិថិជនគឺបានត្រឹមតែអាចទិញផលិតផលនេះនៅលើ អ៊ិនធើណែត ប៉ុណ្ណោះ​
ហើយពេលនេះ Google សង្ឃឹមថានឹងអាចផ្តល់ឱកាសអោយពួកគេបានកាន់តែច្រើនក្នុងការ
សាកល្បងជាមួយផលិតផលនេះ ។

ចំពោះការដែល Google ឈានជើងចូលទៅក្នុងទីផ្សារ Hardware បែបនេះ បានធ្វើអោយមតិ
ភាគច្រើនយល់ឃើញថានេះជាមុខសញ្ញានៃជំហ៊ានមហិចតាថ្មីមួយទៀតរបស់ Google ក្នុង
ការធ្វើយុទ្ធនាការប្រកួតប្រជែងនៅលើទីផ្សារនៃផលិតផលអេឡិចត្រូនិច ជាមួយនឹងដៃគូដទៃ
ផ្សេងទៀតដូចជា Apple ជាដើម ៕

ប្រភព៖ DigitalTrends
ដោយ៖ យ៉ាវីន

Tags: electronicchrome oschrome zonegooglechromebookarvind desikan