ការទន្ទឹងរង់ចាំបានមកដល់ រាល់ចំងល់ទាំងឡាយត្រូវបានបង្ហាញហើយ អំពីការបង្ហាញមុខ
នៃផលិតផលជំនាន់ទី ៥ របស់ Apple ដែលបានធ្វើឡើងនៅក្នុងរដ្ឋ California នារាត្រីថ្ងៃ
ទី ០៤ កញ្ញានេះ ដែលត្រូវនឹងម៉ោង ១២ ម៉ោងនៅក្នុងប្រទេសកម្ពុជាយើង ។
បើទោះបីជាបានបំពាក់ chip ជា Dual core មានកាមេរ៉ា ៨ megapixel អាចថតវីដេអូជា
Full HD និងមានអង្គចងចាំទំហំ ៦៤GB ក៏ដោយតែវាបានធ្វើអោយមនុស្សជាច្រើនអស់សង្ឃឹម ជាខ្លាំងចំពោះ smartphone ជំនាន់ថ្មីរបស់ Apple នេះមានរូបរាងដូចគ្នានឹង iPhone 4 ។
នៅក្នុងពិធីឧទ្ទេសនាមផលិតផលថ្មីរបស់ខ្លួនក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក Tim Cook
ដែលមានឈុតសំលៀកបំពាក់អាវសឺមីពណ៌ខៀវ និងខោខាវប៊យ ស្នូរទះដៃបានបន្លឺឡើង
ព្រមគ្នាខណៈពេលដែលលោកបានឈានជើងឡើងនៅលើវេទិការ តែហាក់បីដូចជាមាន
សភាព"ស្ងាត់"ជាងបើធៀបជាមួយការបង្ហាញវត្តមានរបស់លោក Steve Jobs រយៈកាល
កន្លងទៅនេះ ។ ដូចអ្វីដែលបានកំនត់ នៅពេលបើកកម្មវិធីដំបូងលោក Tim Cook បានធ្វើការ
រំលឹកសារឡើងវិញនូវសមិទ្ធិផលមួយចំនួនគួរអោយចាប់អារម្មណ៍នៃប្រព័ន្ធដំណើរការរបស់
Mac OS, Apple Store, iPhone, iPad, iCloud និង iOS 5 (មានវត្តមានចាប់ពីថ្ងៃទី១២ តុលា)
...ជាពិសេសជាងនេះទៅទៀតខែតុលា ២០១១ នេះក៏ជាថ្ងៃខួបគំរប់ខួប ១០ឆ្នាំដែល iPod
បានធ្វើការឧទ្ទេសនាមវត្តមានដំបូងនៅក្នុងការិយាល័យរបស់ខ្លួនផងដែរ ។
ប៉ុន្តែចំពោះការឧទ្ទេសនាមលំអិតអំពី iPhone 4S នេះបែរជាធ្វើឡើងដោយអ្នកដឹកនាំផ្សេង
ម្នាក់ទៀតរបស់ Apple ឈ្មោះ Phil Schiller ។ វាមានលក្ខណៈស្រដៀងគ្នានឹងករណី iPhone
3GS មានរូបរាងមិនខុសគ្នាទៅនឹង iPhone 3G នោះឡើយ, iPhone 4S រក្សាទាំងស្រុងនូវការ
រចនាដូចគ្នានឹង iPhone 4 ប៉ុន្តែបំពាក់ដោយ chip A5 ល្បឿននៃ processor graphics មាន
ល្បឿនលឿនជាង ៧ដងបើធៀបជាមួយកំណែមុនៗ ។ ការផ្លាស់ប្តូរនូវពត៌មានឯកសាររវាង
គ្នានឹងគ្នាមានលក្ខណៈកាន់តែប្រសើរជាងមុនផងដែរ ។
ទូរស័ព្ទមានកាមេរ៉ា ៨ megapixel (៣,២៦៤x ២,៤៤៨) ថតវីដេអូ 1080p ។ អ្វីដែលគួរចាប់
អារម្មណ៍ជាងនេះទៅទៀតនោះគឺកម្មវិធី Siri ដែលដើរតួនាទីស្វែងរក កំណត់ម៉ោង ផ្ញើសារ
Check វចនានុក្រម...តាមរយៈសំលេង ។
Schiller អោយដឹងថា: �នេះគឺជាកំណែ iPhone ដែលអស្ចារ្យបំផុត� ប៉ុន្តចំពោះមនុស្សមួយ
ចំនួនធំបែរជាមានអារម្មណ៍ធុញទ្រាន់ទៅវិញខណៈពេលដែលការទន្ទឹងរង់ចាំ iPhone 5 ដែល
មានអេក្រង់ធំជាង និងមានកំរាស់ស្តើងជាងតាមប្រភពពត៌មានផ្សេងៗធ្លាប់ចុះនោះបែរជាមិន
មែនជាការពិតទៅវិញនោះ ។ ដោយយឡែកក៏មានមនុស្សមួយចំនួនបាននិយាយដែរថា
iPhone 4S ហាក់បីដូចជាការលេងសើចមួយរបស់ Apple នៅចំពោះមុខនៃក្តីសង្ឃឹមរបស់អ្នក
ពិភពបច្ចេកវិទ្យា និងអ្នកប្រើប្រាស់យ៉ាងដូច្នោះ ។ ពេលនោះភាគហ៊ុនរបស់ក្រុមហ៊ុនក៏បាន
ធ្លាក់ចុះអស់ចំនួន ៤ភាគរយទៀតផង ។
iPhone 4S មានបីជំរើសគឺ ១៦GB, ៣២GB និង ៦៤GB ដែលមានតំលៃរៀងគ្នាគឺ ២០០ដុល្លា
អាមេរិក ៣០០ដុល្លាអាមេរិក និង ៤០០ដុល្លាអាមេរិក រួមទាំងកិច្ចសន្យាជាមួយ Network ។
ក្រៅពីនោះ Apple ក៏បានបង្ហាញនូវ iPhone 3GS ថានឹងផ្តល់ជូនដោយឥតគិតថ្លៃ ចំណែក
iPhone 4 ទំហំ ៨GB មានតំលៃត្រឹមតែ ១០០ដុល្លាអាមេររិកប៉ុណ្ណោះ នៅក្រោយពេលចុះ
កិច្ចសន្យាជាមួយ Network រួច ។
ផលិតផលនេះនឹងអនុញ្ញាតអោយអតិថិជនចាប់ផ្តើមកក់ទិញចាប់ពីថ្ងៃទី ៧ តុលា និងចាប់
ផ្តើមលក់ចាប់ពីថ្ងៃទី ១៤ តុលានេះតទៅនៅក្នុងប្រទេសអាមេរិក កាណាដា អូស្រ្តាលី បារាំង
អង់គ្លេស អាល្លឺម៉ង់ និង ជប៉ុន ។ ដោយឡែកនៅក្នុងប្រទេសអាមេរិកការចែកចាយលក់
ផលិតផលនេះនឹងមានការចូលរួមដោយក្រុមហ៊ុនទូរគមនាគមន៍ចំនួនបីធ្វើការចែកចាយ
ផលិត iPhone ថ្មីនេះរួមមាន Verizon, AT&T និង Sprint ។
Phil Schiller ក៏បានធ្វើការបង្ហាញនូវកំណែ Update ថ្មីចំនួនពីរសំរាប់ iPod និង iPod Nano ជា
មួយអេក្រង់ Multitouch បំពាក់ប្រព័ន្ធវិទ្យុ FM, បង្ហាញនាឡិការបាន ១៦បែប និងចាប់ផ្តើម
លក់ចាប់ពីថ្ងៃបង្ហាញវត្តមានដំបូងនេះតទៅ ក្នុងតំលៃ ១៣០ដុល្លាអាមេរិកសំរាប់អង្គចងចាំ
៨GB និង ១៥០ ដុល្លាអាមេរិក សំរាប់ ១៦GB ។
ក្នុងពេលលនោះដែរ iPod Touch នឹងមានបន្ថែមនូវផលិតផលមានពណ៌សថ្មីមួយទៀត
ដំណើរប្រព័ន្ធ iOS 5 មានកំរាស់កាន់តែស្តើងទំហំ ៨GB (២០០ USD), ៣២GB (៣០០ USD)
និង ៦៤GB (៤០០USD) និងចាប់ផ្តើមលក់ចាប់ពីថ្ងៃទី ១២តុលាខាងមុខនេះតទៅ ៕
រូបភាពមួយចំនួនរបស់ iPhone 4S
ប្រភព ៖ The Verge, AP, EnGadget & Genk
ដោយ៖ រដ្ឋា