CamNews

ទូរស័ព្ទ 

ក្រុមហ៊ុន Apple បញ្ចុះតម្លៃ iPod


កាលពីយប់ម្សិលមិញនេះ ក្រុមហ៊ុន Apple បានឲ្យដឹងថា ក្រុមហ៊ុន នឹងបញ្ចុះតម្លៃ iPod
Touch16G មកនៅត្រឹម ១៩៩ ដុល្លាអាមេរិក ថោកជាងមុន ៣០ ដុល្លាអាមេរិក។ iPod Touch
និងមាន ២ ពណ៌គឺ ខ្មៅ និង ស សម្រាប់ជ្រើសរើស និង ដំនើរការដោយប្រព័ន្ធប្រតិបត្តការ
iOS 5។

iPod nano នឹងមានបំពាក់ដោយកម្មវិធីនាឡិកាចំនួន ១៦ រូបរាងផ្សេងៗគ្នា សម្រាប់អ្នក
ដែលចូលចិត្តប្រើប្រាស់វាជានាឡិកា។ តម្លៃរបស់ iPod nano Touch មានការប្រែប្រួលបន្តិច
បន្តួច ដោយចុះមកនៅត្រឹម ១២៩ ដុល្លាអាមេរិកសម្រាប់ iPod nano 8G និង ១៤៩ ដុល្លា
អាមេរិកសម្រាប់ iPod nano 16G។

iPod shuffle 2G ដែលត្រូវបានប្រើប្រាស់ក្នុងកំលុងពេលហាត់ប្រាណនៅរក្សារតម្លៃ ៤៩ ដុល្លាអាមេរិកដដែល។ រីឯ iPod classic 160G ក៍ត្រូវបានលក់ក្នុងតម្លៃ ២៤៩ ដដែលដែរ។
(xinhua)
ដោយៈសំអាត

Tags: ipadappleipoditouch