CamNews

បច្ចេកវិទ្យា 

ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោក Steve Jobs

កាលពីថ្ងៃម្សិលម៉ិញ( ០៥ ខែតុលា) ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី Apple បានអោយដឹងថាអតីត
នាយករបស់ខ្លួនបានទទួលមរណៈភាពហើយ គឺត្រឹមរយៈពេលក្រោយពីរខែដែលលោកបាន
ចាកចេញពីតំណែងជានាយកដោយសារបញ្ហាសុខភាពនោះ ។

"យើងខ្ញុំមានសេចក្តីសោកស្តាយជាខ្លាំងពីការចាកចេញទៅមិនវិលត្រលប់វិញរបស់លោក,
Steve Jobs បានទទួលមរណៈភាពនៅថ្ងៃនេះ លោកគឺជាបុគ្គលមួយរូបដ៏អស្ចារ្យ ដែលធ្វើ
អោយពិភពលោកទាំងមូលហាក់មានភាពកាន់តែប្រសើរច្រើនពីព្រោះតែរូបលោក " Apple
បានជូនដំណឹងនៅលើទំព័ររបស់ខ្លួន ។

Steve Jobs គឺជាបុគ្គលដ៏អស្ចារ្យរបស់ Apple បានធ្វើអោយ Apple មានឈ្មោះកាន់តែល្បីបើ
គិតចាប់តាំងតែពីលោកបានឈានជើងចូលគ្រប់គ្រងនៅក្នុងក្រុមហ៊ុនមួយនេះមក ។ លោក
គឺជាអ្នកដែលធ្វើអោយពិភពលោកបានស្គាល់នូវប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបៗដែលមិននឹក
សា្មនដល់ ។

លោក Steve Jobs បានអវត្តមានជាញឹកញយនៅក្នុងក្រុមហ៊ុន ដោយសារតែបញ្ហាសុខភាព
របស់លោក ហើយនៅកំឡុងខែសីហាកន្លងទៅនេះពត៌មានស្តីអំពីការលាលែងពីតំណែងធ្វើ
ជានាយករបស់ក្រុមហ៊ុន Apple របស់លោក Steve Jobs ក៏ត្រូវបានផ្សព្វផ្សាយឡើង ហើយ
តំណែងថ្មីក៏ត្រូវបានប្រគល់ទៅអោយលោក Tim Cook ជាអ្នកគ្រប់គ្រងបន្ត ។

លោក Steve Jobs បានទទួលមរណៈភាពនៅអាយុ ៥៦ ឆ្នាំ ដោយសារជំងឺមហារីក ។ ការ
ចាកចេញរបស់លោកគឺជាដំណឹងដ៏ក្រៀមក្រំបំផុតក្នុងពិភពបច្ចេកវិទ្យា និងជាពិសេសសំរាប់
អតិថិជនដែលតែងតែគាំទ្រដល់ Apple នេះតែម្តង ។

យើងខ្ញុំទាំងអស់គ្នាក៏ដូចជាប្រិយមិត្តរបស់ Camnews សូមចូលរួមរំលែកទុក្ខជាមួយនឹងក្រុម
គ្រួសាររបស់លោក និងអតីតបុគ្គលិករបស់លោក ផងដែរនូវដំណឹងដ៏សោកស្តាយនេះ ៕

ប្រភព: Apple & kenh14
ដោយ៖ រដ្ឋា

Tags: electronicipadappleiphonesteve jobs