ជាដំណឹងដ៏គួរអោយសោកស្តាយមួយចំពោះមរណៈភាពរបស់លោក Steve Jobs ។ មាន
មនុស្សម្នារជាច្រើនដែលជាទូទៅគឺអ្នកដែលនិយមគាំទ្រដល់ Apple នៅទូទាំងពិភពលោក
បានមកប្រមូលគ្នានៅតាមបណ្តាទីស្នាក់ការនានាក៏ដូចជាហាងលក់ផលិតផលរបស់ Apple រួមទាំងទីស្នាក់ការធំផងដែរ ដើម្បីធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធមួយចំពោះលោក Steve Jobs
ដែលបានលាចាកលោកកាលពីថ្ងៃទី ៥តុលាម្សិលម៉ិញនេះ ។
មហាជនយ៉ាងច្រើនបានមកជួបជុំគ្នានៅមុខ Apple Store នៅជុំវិញពិភពលោកដើម្បីធ្វើពិធី
រំលឹកវិញ្ញាណក្ខន្ធលោក Steve Jobs ។
ទង់ជាតិនៅមុខទីស្នាក់ការរបស់ Apple ត្រូវបានបង្ហូតមកត្រឹមពាក់កណ្តាលដងដើម្បីធ្វើពិធី
កាន់ទុក្ខលោក Steve Jobs ។
មនុស្សម្នារនាំគ្នាមកជួបជុំធ្វើពិធីរំលឹកដល់លោក Steve Jobs នៅមុខទីស្នាក់ការរបស់ Apple
ឯ Cupertino ។
ការចាកចេញទៅរបស់លោក Steve Jobs បានធ្វើអោយមនុស្សជាច្រើនមិនអាចទប់ទឹកភ្នែក
បាននោះឡើយ ។
ម្នាក់ៗមានទឹកមុខស្រពាប់ស្រពោនចំពោះដំណឹងមរណៈភាពរបស់លោក Jobs ។
ទាននិងផ្កាជាច្រើនត្រូវបានដាក់នៅពេញនៃមុខទីស្នាក់ការរបស់ Apple ។
ប្តីប្រពន្ធមួយគូនេះមានការសោកស្តាយយ៉ាងខ្លាំងចំពោះមរណៈភាពរបស់លោក Jobs ។
iPad, iPhone និងទស្សនាវដ្តីដែលមានរូបលោក Steve Jobs ត្រូវបានមហាជនយកមកដាក់
ជាហូរហែរនៅមុខស្នាក់ការរបស់ Apple ។
ផ្កានិងរូបថតរបស់លោក Steve Jobs ត្រូវបានយកមកដាក់នៅទីស្នាក់ការ Apple Store ធំ
បំផុតលើពិភពលោកក្នុងទីក្រុងសៀងហៃ ប្រទេសចិន ។
ផ្កានិងរូបថតរបស់ Steve Jobs ត្រូវបានដាក់នៅតាមទីកន្លែងជាច្រើនដើម្បីជាការរំលឹកដល់
លោក Steve Jobs ។
រូបភាពរបស់លោក Steve Jobs ដែលមានសរសេរទាំងថ្ងៃខែកំណើត និងថ្ងៃខែមរណៈភាព
ត្រូវបានដាក់តាំងនៅលើកញ្ចក់កុំព្យូទ័រទាំងឡាយនៅតាមទីស្នាក់ការ Apple Store ។
អតិថិជនអ្នកគាំទ្រ Apple ម្នាក់បានដាក់តាំងរូបភាពរបស់លោក Steve Jobs នៅលើអេក្រង់
គ្រប់ឧបករណ៍ Apple របស់ខ្លួន ។
ជាមួយគ្នានោះដែរ Clip វីដេអូជាច្រើនដែលបានបង្ហាញពីរូបភាពរបស់លោក Steve Jobs ត្រូវ
បានបណ្តាអ្នកគាំទ្រជាច្រើនបង្កើតឡើង និងបង្ហោះឡើងទៅលើទំព័រ YouTube ដើម្បីបង្ហាញ
ពីការនឹករលឹកយ៉ាងខ្លាំងចំពោះរូបលោកផងដែរ ។