លោក បារ៉ាក់អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកបានសំដែងនូវការសោកស្តាយយ៉ាង
ខ្លាំងចំពោះដំណឹងមរណៈភាពរបស់លោក Steve Jobs ៖ " សូមទៅកាន់សុគតិភពចុះ
Steve Jobs ! អរគុណគ្រប់យ៉ាង នូវអ្វីដែលលោកបាននាំមកអោយពិភពលោកនេះ " ។
ដឹងហើយថាបញ្ហាសុខភាពរបស់លោក Steve Jobs មានការថមថយពីមួយថ្ងៃទៅមួយថ្ងៃ
ប៉ុន្តែគ្មាននរណាម្នាក់អាចស្មានដឹងថាលោកចាកចេញទៅភ្លាមៗយ៉ាងដូច្នេះសោះ ។ នៅ
លើគេហទំព័ររបស់ Apple ថ្ងៃនេះមិនមែនដាក់បង្ហាញនូវផលិតផលថ្មីដែលខ្លួនទើបតែ
បង្ហាញកាលពីថ្ងៃទី ៤ តុលាកន្លងទៅនោះទេ តែគឺជារូបភាពរបស់លោក Steve Jobs ។
Apple បានបញ្ចេញសារដ៏ខ្លីមួយនៅលើគេហទំព័រ ក៏គឺជាខ្លឹមសារដែលលោក Tim Cook
បានផ្ញើទៅកាន់បុគ្គលិកគ្រប់រូបរបស់ខ្លួន ។ " Apple បានបាត់បង់បុគ្គលម្នាក់ដែលប្រកប
ដោយសមត្ថភាព ចក្ខុវិស័យវែងឆ្ងាយ និងខួរក្បាលប្រកបដោយការច្នៃប្រឌិតខ្ពស់ , ពិភពលោកបានបាត់បង់បុគ្គលដ៏អស្ចារ្យម្នាក់" ។ ពួកយើងគឺជាមនុស្សដែលមានសំណាង
បានស្គាល់និងធ្វើការជាមួយលោក Steve Jobs , យើងបាត់បង់នូវមនុស្សដ៏ស្មោះត្រង់ម្នាក់,
លោកគ្រូម្នាក់ដ៏ល្អ ។ Steve ចាកចេញទៅដោយបន្សល់ទុកនូវក្រុមហ៊ុនដែលមានតែលោក
ទេដែលអាចបង្កើតបាន ,វិញ្ញាណក្ខន្ធរបស់លោកនឹងនូវជាមួយ Apple ជានិច្ច " ។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា បានអោយដឹងផងដែរថា "ខ្ញុំមានការសោក
ស្តាយយ៉ាងខ្លាំងពេលទទួលដំណឹងមរណៈភាពរបស់លោក Steve Jobs ។ Steve គឺជា
បុគ្គលដ៏ឆ្នើមម្នាក់ក្នុងចំណោមបុគ្គលឆ្នើមជាច្រើនជាជនជាតិអាមេរិក ។ លោកមាន
សមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើអោយពិភពលោកទាំងមូលមានការផ្លាស់ប្តូរ ។ ពិភពលោក
បានបាត់បង់បុគ្គលដ៏អស្ចារ្យម្នាក់យ៉ាងពិតប្រាកដ ។ ខ្ញុំសុំចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ
ចំពោះក្រុមគ្រួសារលោក និងបណ្តាអ្នកដែលស្រលាញ់រាប់អានលោក ។ សូមទៅកាន់
សុគតិភពចុះ Steve Jobs ! អរគុណគ្រប់យ៉ាង នូវអ្វីដែលលោកបាននាំមកអោយពិភព
លោកនេះ " ។
ក្រុមគ្រួសាររបស់លោក Steve Jobs ក៏បានផ្ញើសារមួយផងដែរដែលបានរៀបរាប់ថា" Steve
បានទៅកាន់សុគតិភពទាំងស្ងប់អារម្មណ៍ជាមួយវត្តមានរបស់សមាជិកគ្រួសារគ្រប់រូបនៅ
ក្បែរលោកមុនពេលដែលលោកចាកចេញនោះ ។ យើងខ្ញុំនឹងបង្កើតនូវគេហទំព័រមួយដើម្បី
ជាការនឹករលឹកដល់លោក Steve ។ យើងខ្ញុំមានមោទនភាពដោយសារតែគាត់ គាត់ជាស្វាមី
ម្នាក់,ជាឪពុកម្នាក់ ដ៏ឆ្នើម " ។
នាយកក្រុមហ៊ុន Microsoft លោក Bill Gates ក៏បានសំដែងនូវការសោកស្តាយជាខ្លាំងផង
ដែរចំពោះមរណៈភាពរបស់លោក Steve ។ លោក Bill Gates បានរលឹកឡើងវិញថា "យើង
ខ្ញុំទាំងពីរបានជួបគ្នាដំបូងកាលពីជាង ៣០ឆ្នាំមុន,ហើយចាប់តាំងពីពេលនោះរហូតមកដល់
បច្ចុប្បន្នយើងនៅតែមិត្តល្អនឹងគ្នា ។ Steve បាត់បង់ទៅគឺជាការខាតបង់ដ៏ធំមួយគ្មានអ្វីអាច
ប៉ះប៉ូវបានវិញទេនៅលើពិភពលោកនេះ ។ ជាមួយភក្តីភាពរបស់ខ្លួន ខ្ញុំសុំសំដែងពីការដឹង
គុណយ៉ាងជា្រលជ្រៅដល់លោក Steve ។ យើងទាំងអស់គ្នាបានបាត់បង់គាត់
ជារៀងរហូត " ។
CEO របស់ Google, Larry Page បានអោយដឹងផងដែរថា �ខ្ញុំពិតជាមានការសោកស្តាយ
យ៉ាងខ្លាំងពេលដែលបានទទួលដំណឹងមរណៈភាពរបស់លោក Jobs ។ លោកគឺជាមនុស្ស
ម្នាក់ដ៏ឆ្នើម ។ គាត់មិនសូវនិយាយច្រើនតែគាត់អាចយល់និងចាប់យកអ្វីទាំងនោះបាន មុន
ពេលអ្នកគិតទៅដល់ទៅទៀត ។ ខ្ញុំរួមទាំង Google ជានិច្ចជាកាលតែងតែនៅខាងគ្រួសារ
របស់លោកនិងមហាគ្រួសារ Apple ជានិច្ច" ។
CEO របស់ Facebook, Mark Zuckerberg បានថ្លែងយ៉ាងខ្លីថា" អរគុណលោកដែលបាននាំ
យកនូវសមិទ្ធិផល ដ៏ល្អមកអោយពិភពលោកនេះ! យើងខ្ញុំនៅចងចាំលោកជានិច្ច" ៕