កូរ៉េខាងជើង៖ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា ទីក្រុង Pyongyang កំពុងតែ
ត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ បន្ទាប់ពីទឹកជំនន់ បានជន់លិចទីក្រុងមួយចំនួនក្នុង
ប្រទេសកូរ៉េខាងជើង។
យោងតាមបណ្តាញសារពត៌មាន រដ្ឋកូរ៉េខាងជើង បានឱ្យដឹងថា យ៉ាងហោចណាស់មាន
មនុស្សចំនួន ១១៩នាក់ បានស្លាប់ និងរាប់ម៉ឹននាក់ទៀត ត្រូវជម្លៀសចេញពីលំនៅដ្ឋាន
នៅក្នុងប្រទេសកូរ៉េខាងជើង។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ ក្នុងទីក្រុង New York អៈអាងថា រដ្ឋាភិបាលកូរ៉េខាង
ជើង បានអំពាវនាវសុំជំនួយពីអង្គការសហប្រជាជាតិ ដូចជា អាហារ ទឹកស្អាត ប្រេង និង
សម្ភារមួយចំនួនទៀត ដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋរបស់ខ្លួន បន្ទាប់ពីមានទឹកជំនន់នៅក្នុង
ប្រទេស។
ជំនួយមួយចំនួនរបស់អង្គការអន្តរជាតិ បានដឹកជញ្ជូនទៅដល់កូរ៉េខាងជើងហើយ ដូចជា
ស្បៀងអាហារ និងសម្ភារ ជាច្រើនទៀត កាលពីថ្ងៃអង្គារ ដែលមានទឹកប្រាក់ប្រមាណជា
៣០០,០០០ ដុល្លារ សំរាប់ជួយជនរងគ្រោះ ដោយទឹកជំនន់៕
ដោយ៖ វណ្ណៈ
ប្រភព៖ bbc