CamNews

ទូរស័ព្ទ 

iPhone 6 កំណែ 64GB តម្លៃ ១៣៨០ដុល្លារ កំពុងលក់ នៅលើផ្សារអនឡាញជប៉ុន

គេហទំព័រពាណិជ្ជកម្មដ៏ល្បីឈ្មោះ Amazon នៅជប៉ុន ទើបបានដាក់លក់ ម៉ូដែលស្មាតហ្វូន
iPhone ជំនាន់ថ្មី អេក្រង់ 4,7 inch រួមនឹងមាន​ព័ត៌មានមួយចំនួន នៃស្មាតហ្វូននេះ។

យោងតាមការដាក់លក់របស់ Amazon ស្មាតហ្វូន iPhone 6 នឹងត្រូវបានពួកគេដាក់លក់ ចាប់
ពីខែកញ្ញា ក្នុងតម្លៃ ១៣៩.៩៩៩ យ៉េន (ប្រហែល ១៣៨០ដុល្លារអាមេរិក) សម្រាប់កំណែ ពណ៌
មាស 64GB ។ ព័ត៌មានឧទ្ទេសនាម ឱ្យដឹងថា iPhone ថ្មីនេះ នឹងមានអេក្រង់ 4,7 inch ដំណើរ
ការដោយប្រព័ន្ធ iOS 8 ។ ជាងនេះ អំពីផ្នែកទំហំរបស់ iPhone 6 នេះ ក៏ត្រូវបានបញ្ចេញឱ្យ
ដឹងផងដែរ នៅលើ Amazon គឺ 13 x 6,5 x 0,7 សង់ទីម៉ែត្រ និងមានទម្ងន់ ១១៣ក្រាម ប្រហាក់
ប្រហែលនឹង iPhone 5S (១១២ក្រាម)។

ក៏ប៉ុន្ដែ ព័ត៌មានអំពី iPhone 6 អេក្រង់ 4,7 inch កំណែ 32GB ឬ 16GB ឬក៏ iPhone 6 phablet
5,5 inch មិនទាន់មានវត្តមាននៅលើផ្សារ Amazon នៅឡើយ។

ព័ត៌មានចចាមអារ៉ាមថ្មីមួយ ពី តៃវ៉ាន់ ឱ្យដឹងថា ដៃគូរបស់ Apple បានផ្ដើមផលិត iPhone 6
ចាប់ពីខែកក្កដា ហើយបរិមាណនៃផលិតផលនេះ នឹងច្រើនជាងទ្វេដង ធៀបនឹង iPhone 5
កាលពី ២ឆ្នាំមុន។ បើទោះជា iPhone ជំនាន់ថ្មី មិនទាន់មានព័ត៌មានផ្លូវការពី Apple ប៉ុន្ដែ ក្រុម
អ្នកវិភាគយល់ថា ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ កំពុងតែធ្វើឱ្យបណ្ដាក្រុមហ៊ុនទូរស័ព្ទដទៃ ត្រូវ
យកចិត្តទុកដាក់ ជាពិសេស៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/bgr


Tags: Amazon Japan iPhone 6 Amazon Japan