CamNews

បច្ចេកវិទ្យា 

កៅអីរបស់លោក Steve Jobs នៅក្នុងពិធីបង្ហាញវត្តមាន iPhone 4S

លោក Steve Jobs បានទទួលមរណៈភាពត្រឹមតែមួយថ្ងៃក្រោយនៃការដាក់បង្ហាញវត្តមាន
ផលិតផល iPhone 4S ប៉ុណ្ណោះ ។ ប្រភពពត៌មានជាច្រើនបានអោយដឹងថា ថ្នាក់ដឹកនាំជាន់
ខ្ពស់របស់ Apple សុទ្ធតែបានដឹងអំពីស្ថានភាពរបស់ Jobs និងបានដាក់កៅអីទំនេរមួយនៅ
ទន្ទឹមគ្នាជាមួយថ្នាក់ដឹកនាំដទៃទៀតរបស់ Apple ដែលប្រៀបបាននឹងការសោកសា្តយដល់
លោក Steve Jobs យ៉ាងដូច្នោះ ។

ប៉ុន្មានថ្ងៃកន្លងមកនេះមហាជននៅទូទាំងពិភពលោកមានការសោកសា្តយ និងក្រៀមក្រំ
ជាខ្លាំងចំពោះការចាកចេញទៅរបស់លោក Steve Jobs នៅអាយុ ៥៦ឆ្នាំ របស់គាត់ ។ អស់
រយៈពេលជាច្រើនឆ្នាំក្នុងការប្រឈមមុខនឹងជំងឺមហារីកលំពែងនេះ លោក Steve Jobs នៅ
តែខិតខំអស់ពីកំលាំងកាយចិត្ត ប្រាជ្ញា សំរាប់ក្រុមហ៊ុនរបស់គាត់ ។ នៅមុនពេលដែលលោក
ចាកចេញ, លោក Steve Jobs ក៏មានគំរោងសំរាប់សមិទ្ធិផលថ្មីៗរបស់ Apple នៅក្នុងរយៈ
កាល ៤ឆ្នាំខាងមុខទៀតផងដែរ ។ រាល់អ្វីដែលលោក Jobs បានធ្វើដើម្បី Apple គឺជាបដិវត្តន៍
ដ៏ធំបំផុតផ្នែកបច្ចេកវិទ្យា និងបានធ្វើអោយផលិតផលម៉ាកយីហោមួយនេះបានក្លាយជាយី
ហោដែលមានតំលៃថ្លៃជាងគេនៅទូទាំងពិភពលោក ដែលមិននឹកស្មានដល់ ។

នៅក្រោយពេលលោក Jobs ចាកចេញទៅ ,ប្រភពពត៌មានជាច្រើនបានបង្ហើបអោយដឹងពី
ពត៌មាននៅមុនថ្ងៃនៃព្រឹត្តិការណ៍ �Let�s talk iPhone� ថ្ងៃទី ៤ខែតុលា ថាថ្នាក់ដឹកនាំរបស់
Apple បានទទួលដំណឹងមុនអំពីស្ថានភាពដ៏ធ្ងន់ធ្ងរនៃជំងឺរបស់លោក Steve Jobs ប៉ុន្តែគ្រប់
គ្នាព្យាយាមពង្រឹងស្មារតីធ្វើហាក់បីដូចជាគ្មានអ្វីបានកើតឡើងដូច្នោះ ក្នុងពិធីបង្ហាញវត្តមាន
របស់ iPhone 4S នេះ ។

បើតាមការអោយដឹងពីសមត្ថកិច្ច Palo Alto ថា Apple បានផ្តល់ពត៌មានអោយសម្ថកិច្ចបាន
ដឹងមុនអំពីដំណឹងលោក Jobs ជិតលាចាកលោកនេះ និងបានអោយសមត្ថកិច្ចជួយការពារ
យាមល្បាតនៅជុំវិញគេហដ្ឋានរបស់ Steve Jobs ទៀតផង ។

លោក Steve Jobs រស់នៅក្នុងគេហដ្ឋានដ៏សាមញ្ញមួយតាមដងវិថីសំរាប់អ្នកដំណើរថ្មើរជើង មិនមានរបងក្លោងទ្វារ រឺអ្នកយាមអ្វីនោះទេ ។ Apple បានធ្វើការទាក់ទងទៅសមត្ថកិច្ចដើម្បី
អោយសមត្ថកិច្ចជួយការពារសណ្តាប់ធ្នាប់និងចៀសវាងភាពរញ៉េរញ៉ៃក្នុងករណីពេលដែល
មហាជនទូទៅបានទទួលដំណឹងដ៏គួរអោយសោកស្តាយរបស់ក្រុមគ្រួសារលោក Jobs ។

អំពីកៅអីនៅក្នុងព្រឹត្តិការណ៍ �Let�s talk iPhone� ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៤ ខែតុលា
មុនមួយថ្ងៃនៃមរណៈភាពរបស់លោក Steve Jobs នោះ មហាជនជាច្រើនបានយល់ថាកៅអី
មានសញ្ញា �Reserved� (មានម្ចាស់រួចជាស្រេច) ដែលនៅក្បែរគ្នានឹងកៅអីរបស់ថ្នាក់ដឹកនាំ
របស់ Apple គឺជាកាយវិការមួយសំដែងការសោកស្តាយចំពោះលោក Steve Jobs នេះឯង៕
ប្រភព៖ Dantri
ដោយ៖ រដ្ឋា

Tags: electronicipadappleiphonesteve jobs