យើងអាចចាត់ផលិតផលថ្មីរបស់ Google ជាពីរផ្នែកផ្សេងដាច់ដោយឡែកពីគ្នា នោះគឺ
"មានប្រយោជន៍អស្ចារ្យ" និង "ធម្មតាអស្ចារ្យ" ប៉ុន្ដែអ្នកអាចប្រើប្រាស់ផលិតផលទាំងនេះ
ដោយឥតគិតថ្លៃ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមផលិតផលទាំងនោះ អ្នកប្រាកដជាស្គាល់មិនទាន់
អស់នោះទេ។ សូមស្វែងយល់ដូចខាងក្រោម ៖
១/ Google Takeout ៖ គឺជាឧបករណ៍មួយដែលអនុញ្ញាតអោយអ្នកអាចទាញយកបាននូវ
ទិន្និន័យ ដូចជា +1, Google+ ,Circles, Contacts (តារាងទំនាក់ទំនង) និង album នៅលើ
Picasa ។
២/ Google Mars ៖ បើទោះជាមិនដូច Google Earth ប៉ុន្ដែ Google Mars នាំមកនូវប្រការ
គួរអោយចាប់អារម្មណ៍ច្រើន ដូជាសមត្ថភាពក្នុងការពិនិត្យទីតាំងចុះចតរបស់យានអាវ
កាស កម្រិតជ្រៅរបស់ភ្នំមាត់ភ្លើងជាដើមនៅលើភពព្រះអង្គារ។
៣/ Google Correlate ៖ នេះគឺជាកម្មវិធីស្ទាបស្ទង់ការនិយមស្វែងរកទិន្នន័យសម្រាប់អ្នក
ស្រាវជ្រាវ។ Google Correlate អនុញ្ញាតអោយអ្នក upload ទិន្នន័យ រួចស្វែងយល់ពីការ
និយមស្វែងរករបស់អ្នកដទៃ ថាតើវាសមស្របជាមួយនឹងទិន្នន័យនោះដែរ ឬទេ ប្រការ
នេះជួយអោយអ្នកអាចកំណត់បាននូវការនិយមប្រើពាក្យគន្លឹះរបស់អ្នកប្រើប្រាស់សម្រាប់
ការស្វែងរក។
៤/ Google Sites ៖ ប្រសិនអ្នកចង់បាន និងត្រូវការកន្លែងមួយក្នុងពិភពអ៊ីនធើរណែតដើម្បី
ចែករំលែកទិន្នន័យជាមួយក្រុមពិសេស នោះ Google Sites គឺជាជម្រើសរបស់អ្នក។
៥/ What Do You Love ៖ សេវាកម្មប្រមូលព័ត៌មានដែលទាក់ទឹននឹងប្រធានបទពិសេស
ពីប្រព័ន្ធផលិតផលរបស់ Google។
៦/ Google SketchUp ៖ ឧបករណ៍នេះអនុញ្ញាតអោយអ្នកបង្កើតអ្វីៗទាំងអស់តាមបែប
3D ។
៧/ YouTube Feather ៖ គឺជាកំណែ "ស្រាល" របស់ YouTube ក្នុងបំណងដើម្បីកាត់បន្ថយ
ទម្ងន់សម្រាប់ browser និងការតភ្ជាប់អ៊ីនធើរណែតរបស់អ្នក។ តាមរយៈនេះអ្នកអាចមើល
វេដីអូរបស់ YouTube ដោយប្រើប្រាស់ពេលវេលារង់ចាំខ្លីជាងមុន។
៨/ Panoramio ៖ អ្នកអាចចែករំលែករូបភាព អាចអញ្ជើញអ្នករាល់គ្នាអោយចែករំលែករូប
ភាពនៅទូទាំងពិភពលោក ហើយវានឹងបង្ហាញខ្លួននៅលើឧបករណ៍ផែនទី Google Maps ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ICT