CamNews

បច្ចេកវិទ្យា 

តើទ្រព្យសម្បត្តិចំនួន៨,៣ពាន់លានដុល្លាអាមេរិកដែល លោក Steve Jobs បន្សល់ទុកនឹងបានទៅអ្នកណា?

បន្ទាប់ពីលោក Steve Jobs បានទទួលមរណៈភាពទៅ មានសំនួរមួយបានចោទសួរថា
"តើទ្រព្យសម្បត្តិទាំងអស់ដែលលោកបន្សល់ទុកនោះនឹងបានទៅលើអ្នកណា ?
រឺយកទៅណា?


ទាំងលោក Steve Jobs និងប្អូនស្រីរបស់គាត់ឈ្មោះ Patti Jobs សុទ្ធតែត្រូវបានគ្រួសាររបស់
លោក Clara និង Paul Jobs ទទួលយកទៅចិញ្ចឹមតាំងពីរូច ហើយបច្ចុប្បន្នពួកគាត់ទាំងពីរ
នោះក៏បានទទួលមរណៈភាពអស់ទៅហើយដែរ ។


ឪពុកម្តាយបង្កើតរបស់លោក Steve Jobs ឈ្មោះ Joanne Schieble (ក្រោយមកប្តូរនាម
ត្រកូលមកជា Simpson) និង Abdulfattah Jandali ។ លោក Jobs ធ្លាប់បានទាក់ទងទៅម្តាយ
របស់គាត់ តែបដិសេធមិនជួបមុខឪពុកនោះទេ ។ លោក Steve Jobs បានជួបមុខប្អូនស្រី
បង្កើតរបស់គាត់ម្នាក់ទៀតឈ្មោះ Mona Simpson ដែលជាអ្នកកវីនិពន្ធនោះគឺនៅពេលដែល
លោក Jobs ធំពេញវ័យទៅហើយ ។


លោក Steve Jobs និងប្រពន្ធបច្ចុប្បន្ន Laurene Powell

លោក Steve Jobs មានកូនស្រីជាលើកដំបូងនៅក្នុងឆ្នាំ ១៩៧៨ ឈ្មោះ Lisa Brennan-Jobs ជាមួយមិត្តស្រីរបស់គាត់កាលរៀននៅមធ្យមសិក្សាជាមួយគ្នាឈ្មោះ Chris-Ann Brennan ។
ប៉ុន្តែលោក Jobs បានព្យាយាមធ្វើការបដិសេធចំពោះរាល់ទំនាក់ទំនងឪពុកនិងកូនជាមួយ
Lisa Brennan-Jobs ជានិច្ច ។ ក្រោយមកការធ្វើតេស្តឈាមដែលស្នើឡើងដោយតុលាការ
នោះបានបង្ហាញថាលោក Jobs គឺជាឪពុករបស់ Lisa Brennan-Jobs យ៉ាងពិតប្រាកដ ទើប
លោក Jobs ព្រមទទួលស្គាល់ថាជាកូនស្រីរបស់ខ្លួន ។


កូនស្រីរបស់លោក Steve Jobs ឈ្មោះ Lisa Brennan-Jobs

លោក Jobs បានជួបប្រពន្ធបច្ចុប្បន្នឈ្មោះ Laurene Powell ក្នុងឆ្នាំ ១៩៨៩ នៅពេលដែល
លោកឡើងថ្លែងសន្ទរកថានៅក្នុងពិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យ Standford ។
Steve Jobs និង Laurene Powell មានកូនបីនាក់គឺ: Eve, Erin និង Reed ។

តើអ្នកណាជាអ្នកទទួលកេរមរតក?

គ្រួសាររបស់លោក Steve Jobs នៅពុំទាន់ធ្វើការប្រកាសអោយដឹងនៅឡើយពីខ្លឹមសារនៃ
បណ្តាំកេរមរតករបស់លោក Steve Jobs ។ ប៉ុន្តែម្នាក់ៗក៏កំពុងតែទន្ទឹងរង់ចាំមើលថាតើ
សមាជិក រឺសាច់ញាតណាមួយនឹងក្លាយជាអ្នកស្នងកេរមរតកដ៏ច្រើនសន្ធឹកសន្ធាប់នេះ ។


ប្អូនស្រីបង្កើតរបស់លោក Steve Jobs ឈ្មោះ Mona Simpson

លោក Steve Jobs ក៏បានចុះឈ្មោះទិញប័ណ្ណកម្មសិទ្ធបញ្ញាចំនួន ៣៣៨ បន្ថែមលើផ្នែក
បច្ចេកវិទ្យាសំរាប់ផលិតផលជាច្រើននៅក្នុងប្រទេសអាមេរិកផងដែរ ។ គាត់មានរថយន្តផ្ទាល់
ខ្លួនមួយម៉ាក Mercedes Benz SL55 AMG ឆ្នាំ ២០០៧ ដែលមានតំលៃ ១៣០,០០០ដុល្លា
អាមេរិក និងគេហដ្ឋានតាមបែប Tudor ឆ្នាំ ១៩៣០ មានទំហំ ៥២៩​ ម៉ែត្រការ៉េ មានបន្ទប់គេង
ចំនួន៧ បន្ទប់ទឹកចំនួន៤ បើតាមការវាយតំលៃប្រហែលជាតំលៃ ២,៦ លានដុល្លាអាមេរិក ។
ក្រៅពីភាគហ៊ុនរបស់ Apple, Jobs ក៏មានភាគហ៊ុនតំលៃ ១៣៨ លានដុល្លានៅក្នុងក្រុមហ៊ុន
Disney ផងដែរ ។ សរុបទាំងអស់នៃទ្រព្យសម្បត្តិរបស់លោក Steve Jobs មានចំនួនប្រហែល
៨,៣ពាន់លានដុល្លាអាមេរិក ។


ឪពុកបង្កើតរបស់លោក Steve Jobs ឈ្មោះ Abdulfattah Jandali ដែលត្រូវបានដឹងថាអ្នក
ទាំងពីពុំទាន់បានជួបមុខគ្នាម្តងណាឡើយ

លោក Steve Jobs ក៏ធ្លាប់ទទួលរងនូវការរិះគន់ផងដែរ ដោយសារតែគាត់បដិសេធមិនចូល
រួមក្នុងយុទ្ធនាការ Giving Pledge (បណ្តាអ្នកមានតំរូវអោយធ្វើវិភាគទានយ៉ាងតិចបំផុតក៏ចំនួន
ពាក់កណ្តាលនៃទ្រព្យសម្បត្តិរបស់ខ្លួនចូលក្នុងសមាគមន៍នេះ) តែគាត់ក៏បានបរិច្ចាគចំនួន
១៥០លានដុល្លាអាមេរិកទៅអោយមជ្ឈមណ្ឌលស្រាវជ្រាវ និងបង្កាជំងឺមហារីកឈ្មោះ
Helen Diller Family នៅឯសាកលវិទ្យាល័យ California រដ្ឋ San Francisco ផងដែរ ។


គេហដ្ឋានមួយក្នុងចំណោមគេហដ្ឋានទាំងបីរបស់លោក Steve Jobs

យោងតាមប្រភពពត៌មានមួយចំនួនបានអោយដឹងថាកាលពីឆ្នាំ ២០០៩ លោក Steve Jobs
និងប្រពន្ធរបស់គាត់ធ្លាប់បានចុះហត្ថលេខាផ្ទេរសិទ្ធកាន់កាប់យ៉ាងតិចបំផុតបីដងសំរាប់
គេហដា្ឋនទាំងបីរបស់ពួកគាត់ ។ ហើយចាប់ពីឆ្នាំ ២០០៩ នោះក៏ជាឆ្នាំដែលលោក Steve
Jobs ត្រូវប្រឈមមុខនឹងជំងឺមហារីក ផងដែរ ។ ប្រហែលជាលោកបានដឹងមុនពីស្ថានភាព
ជំងឺរបស់គាត់ទើបគាត់បានចុះហត្ថលេខាផ្ទេរសិទ្ធកាន់កាប់ដើម្បីធានាបានថាទ្រព្យសម្បត្តិ
របស់គាត់មិនត្រូវបានដឹងជាសាធារណៈ ។ អ្នកជំនាញផ្នែកច្បាប់ម្នាក់បានអោយដឹង អំពី
ការផ្ទេរកម្មសិទ្ធនោះថាប្រសិនជាក្នុងករណីម្ចាស់ដែលបានចុះហត្ថលេខាផ្ទេរកម្មសិទ្ធិនោះ
ទទួលមរណៈភាព នោះទ្រព្យសម្បត្តិទាំងអស់នឹងត្រូវបានរក្សាជាសំងាត់ និងបង់ពន្ធក៏មាន
តំលៃទាបផងដែរ ។

ប្រសិនជាលោក Steve Jobs ពិតជាបានចុះហត្ថលេខាផ្ទេរកម្មសិទ្ធិមែននោះ ទ្រព្យសម្បត្តិ
របស់លោកនឹងត្រូវបានធ្វើការបែងចែកទៅតាមច្បាប់ផ្ទេរកម្មសិទ្ធ ប៉ុន្តែក្នុងករណីបែបនេះ
នឹងត្រូវរក្សាការសំងាត់បំផុត ៕
ប្រភព៖ ibtimes & TheGlobalAndMail
ដោយ៖ រដ្ឋា

Tags: electronicipadappleiphonesteve jobs