ពេលនេះ Samsung លេងមែនទែនហើយ .....
បន្ទាប់ពីរកឃើញនូវវីធីសាស្រ្តដើម្បីចៀសអោយផុតពីសាលក្រមហាមឃាត់របស់តុលាការ
ប្រទេសហូឡង់ ក្នុងការធ្វើចរាចរផលិតផល smartphone Galaxy S II របស់ខ្លួននៅក្នុងទីផ្សារ
អឺរ៉ុបនោះ ដោយឡែក Samsung ពេលនេះស្រាប់តែរកឃើញនូវវិធីសាស្ត្រថ្មីមួយទៀតហើយ
ក្នុងការប្រកួតប្រជែងជាមួយ Apple នៅក្នុងប្រទេស អូស្ត្រាលី ។
ហាងលក់ផលិតផលរបស់ Samsung នៅក្បែរគ្នានឹងហាង់របស់ Apple
ទំព័រពត៌មាន The Sydney Morning Herald បានអោយដឹងថា នៅមុនថ្ងៃព្រឹត្តិការណ៍ដែល
Apple លក់ផលិតផល iPhone 4S របស់ខ្លួនជូនអតិថិជននៅក្នុងប្រទេសអូស្រ្តាលីដែល
នឹងចាប់ផ្តើមនៅថ្ងៃទី ១៤តុលា ស្អែកនេះ, Samsung ក៏បានបើកហាងលក់ផលិតផល
បណ្តោះអាសន្នមួយផងដែរនៅក្បែរគ្នានឹងហាងរបស់ Apple ក្នុងទីក្រុង ស៊ីដនី ។
អតិថិជនបានមកតំរៀបជួរគ្នានៅមុខហាងរបស់ Samsung មានចំនួនច្រើនគួរសម
នៅទីនោះ,ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូងបានបង្កើតនូវកម្មវិធីដ៏ពិសេសមួយ
សំរាប់អតិថិជនទូទៅ គឺលក់ smartphone Galaxy S II របស់ខ្លួនត្រឹមតែតំលៃ ២ដុល្លាអាមេរិក
ប៉ុណ្ណោះសំរាប់អតិថិជនដប់នាក់ដែលបានមកតំរៀបជួរគ្នាដំបូងគេក្នុងមួយថ្ងៃៗ ។
ប្រភពពត៌មានខាងលើក៏បានអោយដឹងបន្ថែមផងដែរថា ក្រុមហ៊ុន Samsung ថែមទាំងបាន
បញេ្ចញ"នុយ" ដើម្បីទាក់ទាញអតិថិជនដែលកំពុងធ្វើការរង់ចាំទិញផលិតផលរបស់ Apple
ទៀតផង ។
អតិថិជនដែលមកតំរៀបជួរគ្នា ១០នាក់ដំបូងក្នុងមួយថ្ងៃៗនឹងទទួលបានសេវាកម្មផ្តល់ផលិត
ផល Samsung Galaxy SII ជូនត្រឹមតែ ២ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ។
អតិថិជនម្នាក់ដែលកំពុងរង់ចាំទិញ iPhone បានអោយដឹងថា �ក្នុងរយៈពេលពីរថ្ងៃជាប់គ្នានេះ
មានមនុស្សម្នាក់បានមកកន្លែងពួកខ្ញុំហើយធ្វើការអំពាវនាវអោយពួកខ្ញុំទិញផលិតផល
Samsung Galaxy SII របស់ពួកគេទៀតផង" ។
ចំពោះទង្វើខាងលើនេះតើ Apple គិតយ៉ាងម៉េចដែរទៅហ្ន៎ ? រឺមួយក៏ទំលាក់តំលៃនៃ
ផលិតផលរបស់ខ្លួនដូច Samsung Galaxy SII ដែរ ?
ប្រភព៖ Dailyinfo
ដោយ៖ រដ្ឋា