CamNews

ទូរស័ព្ទ 

Steve Wozniak មានការព្រួយបារម្មណ៍ចំពោះអនាគត របស់ Apple

ដៃគូបង្កើតក្រុមហ៊ុន Apple ឈ្មោះលោក Steve Wozniak បានអោយដឹងថា"គាត់មានការ
ព្រួយបារម្មណ៍ខ្លះៗអំពីអនាគតរបស់ Apple " បើទោះបីជា "គ្រប់យ៉ាងនឹងប្រសើរឡើងក៏
ដោយ" ។ កត្តាមួយមួយក្នុងចំណោមកត្តាទាំងឡាយដែលធ្វើអោយលោកមានការព្រួយ
បារម្មណ៍នោះគឺផលិតផល iPhone 4S ។ គាត់និយាយថាក្រុមហ៊ុន Apple បានយកចិត្តទុក
ដាក់យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យា dual-core processor របស់ផលិតផល តែអតីតនាយក
ក្រុមហ៊ុនលោក Steve Jobs មិនចង់អោយយើងយកចិត្តទុកដាក់ចំពោះវានោះទេ ។ គាត់
ចង់អោយយើងចេះធ្វើយ៉ាងណាដើម្បីទទួលបានចំលើយ ,ធ្វើយ៉ាងណាដើម្បីអាចភ្ជាប់ជា
មួយ អ៊ីនធឺណេត បាន...អ្វីសំខាន់បំផុតនោះគឺភាពជាក់ស្តែងមិនមែនបច្ចេកវិទ្យានោះទេ ។
គាត់( Steve Jobs)ថែមទាំងនិយាយផងដែរថាគាត់មិនចង់អោយ Apple ដើរតាមផ្លូវរបស់
Sony ដែលបានដើរកន្លងមកនោះទេ ។

ប៉ុន្តែទោះបីជាយ៉ាងណា Steve Wozniak នៅតែគាំទ្រ Apple ជានិច្ច ខណៈដែលពេលនេះ
គាត់គឺជាមនុស្សដំបូងគេដែលបានមកតំរៀបជួរដើម្បីរង់ចាំទិញ iPhone 4S នៅឯហាងលក់
ផលិតផលរបស់ Apple នៅទីក្រុង Los Gatos រដ្ឋ California ។

នៅក្នុង Clip វីដេអូខាងក្រោមនេះ Woz បានធ្វើការចែករំលែកសំដែងការសោកស្តាយរបស់
គាត់ចំពោះមរណៈភាពរបស់លោក Steve Jobs និងរំលឹកឡើងវិញពីការសន្ទនាគ្នាជាលើក
ចុងក្រោយតាមទូរស័ព្ទរវាងលោកនិងលោក Steve Jobs ។ លោក Woz ក៏បាននិយាយអំពី
ទីស្នាក់ការថ្មីរាងជា UFO របស់ Apple ដែលកំពុងតែសាងសង់ និងប្រវត្តិសាស្ត្រមួយចំនួន
ដែលទាក់ទងនឹងក្រុមហ៊ុននេះផងដែរ ៕


ប្រភព៖ Techcrunch
ដោយ ៖ រដ្ឋា

Tags: electronicapplesteve jobssteve wozniak